ពួកអ្នកលេងឆ្នេរសមុទ្រនៅប្រទេសម៉ិកស៊ិក នាំគ្នារត់សឹងមិនទាន់ ពេលឆ្នេរដ៏ល្បីមួយនៅសុខៗស្រាប់តែបាក់ស្រុតទៅក្នុងសមុទ្របាត់

រូបភាពដ៏គួរឱ្យភ្ញាក់ផ្អើលនៃឆ្នេរសមុទ្រដ៏ល្បីមួយរបស់រដ្ឋ Oaxaca ប្រទេសម៉ិកស៊ិកបាក់ទៅក្នុងសមុទ្រ ត្រូវបានចែកចាយពេញបណ្ដាញសង្គម ដោយធ្វើឱ្យអ្នកលេងអ៊ីធឺណេតជាច្រើននាំគ្នាអេះក្បាលមិនជឿរឿងនេះទេ។ ហើយវាត្រូវបានគេរកឃើញថា ការបាក់ឆ្នេរនេះដោយសារតែបាតុភូមិមួយហៅថា "mar de fondo" ឬ "Swell"។

បាតុភូតដ៏កម្រ Swell បានកើតឡើងនៅឆ្នេរសមុទ្រដ៏ល្បី ឈ្មោះថា Puerto Escondito ដែលបង្កឱ្យមានការបារម្ភជាខ្លាំង។ បាតុភូត Swell ដែលគេស្គាល់ថា រលកទំនាញផ្ទៃដី គឺបង្កើតឡើងដោយព្យុះរាប់ពាន់គីឡូម៉ែត្រពីឆ្នេរ និង មិនមែនបង្កឡើងពីខ្យល់ក្នុងតំបន់នោះទេ។ វាធ្វើឱ្យកម្រិតទឹកសមុទ្រឡើងខ្លាំង ប៉ុន្ដែខុសគ្នាឆ្ងាយពីជំនោរខ្ពស់ គឺវាអូសយកដីខ្យាច់ទៅតាមទឹកសមុទ្រ និងធ្វើឱ្យឆ្នេរបាក់ស្រុតតែម្តង៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab