ចង់បេីកឡេីងកាំជណ្តេីរស្ពានដែរ,តែឡេីងមិនរួចបានបង្គោលភ្លេីងជួយទប់

ភ្នំពេញ​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត ជាមួយបង្គោលភ្លេីងបំភ្លឺផ្លូវ និង បង្កាន់ដៃស្ពានព្រែកសំរោង កាលពីនៅថ្ងៃចន្ទទី២៣ ខែកញ្ញា ឆ្នាំ២០១៩វេលាម៉ោង១២និង៤០នាទី ត្រង់ចំណុចក្រោមស្ពានព្រែកសំរោង លើផ្លូវក្រោមស្ពានព្រែកសំរោង ភូមិចំពុះក្អែក ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ 

ប៉ូលិសនិយាយថា​ ភាគីរថយន្តម៉ាក Hyundai Frontier ពណ៌សពាក់ស្លាកលេខភ្នំពេញ ២U-៣៥២៣ បើកបរដោយឈ្មោះ ថន ប្រុស ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិស្រងែ ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ធ្វើដំណើរតាមបណ្តោយផ្លូវក្រោមស្ពានព្រែកសំរោងទិសដៅពីកើតទៅលិច ។ លុះដល់ត្រង់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកបាក់បង្គោលភ្លេីងបំភ្លឺផ្លូវមួយដេីម និងបង្កាន់ដៃស្ពានព្រែកសំរោងប្រវែង០១ម៉ែត្រ។ 

 ប៉ូលិសបន្តថា ផ្អែកតាមច្បាប់ចរាចរណ៍ផ្លូវគោកការវាស់វែងពិនិត្យកន្លែងកើតហេតុប៉ូលិសបានសន្និដ្ឋានថាអ្នកបើកបររថយន្តបើកបរលឿន ធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន​ ។ ករណីនេះបានប្រគល់ទៅខាងប៉ូលិសការិយាល័យផ្លូវគោក រាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីជាបន្ត៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab