គ្រោះថ្នាក់ចរាចរណ៍២លេីកនៅខណ្ឌដង្កោរបួសមនុស្ស៤នាក់

ភ្នំពេញ​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង២លើកនៅសង្កាត់ជើងឯក, សង្កាត់ដង្កោខណ្ឌដង្កោបណ្តាលឱ្យរបួសធ្ងន់២នាក់,របួសស្រាល២នាក់ ខូចខាតសម្ភារៈរថយន្ត២គ្រឿង ,ម៉ូតូ០២គ្រឿង ។ 

ករណីទី១-មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូ បណ្តាលឱ្យមនុស្សប្រុសម្នាក់ រងរបួសស្រាល ,មនុស្សស្រីម្នាក់ និងក្មេងស្រីម្នាក់ទៀត រងរបួសធ្ងន់សម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត កេីតឡេីងនៅថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៨និង១០នាទី នៅចំណុចមុខច្រកចូលរោងចក្រស្រាបៀរកម្ពុជា លើផ្លូវ២១៧ ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ។ 

ប៉ូលិសនិយាយថា​ ភាគីរថយន្តម៉ាក ហុីណូ ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ ភ្នំពេញ 5A-2821 អ្នកបើកបរពុំស្គាល់អត្តសញ្ញាណគេចខ្លួនបន្សល់ទុកតែរថយន្ត។ចំណែកភាគីម៉ូតូម៉ាកហុងដាស្កូពី ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HG-5411 បើកបរដោយឈ្មោះ វី ឆវ័ន្ត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ បើកបររថយន្ត មានទីលំនៅភូមិព្រែកប្រណាក់ សង្កាត់ជើងឯក ខណ្ឌដង្កោ  រងរបួសស្រាល អ្នករួមដំណើរឈ្មោះ គឹម ពេជ្រដាលី ភេទស្រី អាយុ២៨ឆ្នាំ មុខរបរជាងអ៊ុតសក់ ស្នាក់នៅជាមួយគ្នា រងរបួសធ្ងន់ និងក្មេងស្រីរួមដំណើរពីក្រោយឈ្មោះ វី គីមមួយ ភេទស្រី អាយុ៣ខែ ស្នាក់នៅជាមួយគ្នា រងរបួសធ្ងន់​ ជនរងគ្រោះទាំង៣នាក់ សម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ។

 ប៉ូលិសបន្តថា ដំបូងរថយន្តម៉ាក ហុីណូ ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ ភ្នំពេញ 5A-2821 បើកបរក្នុងទិសដៅពីត្បូងទៅជើង ។ លុះមកដល់ចំណុចកើតហេតុខាងលើក៏មកបុកចំពីក្រោយម៉ូតូមួយគ្រឿងដែលបើកបរក្នុងទិសដៅស្របទិសគ្នាបណ្តាលឱ្យដួលបោកតែម្តង។ មូលហេតុមកពីភាគីរថយន្ត បើកបរលឿនខ្វះការប្រុងប្រយ័ត្ន ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបានប្រគល់ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ។ 

ករណីទី២-មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនឹងម៉ូតូ បណ្តាលឱ្យមនុស្សប្រុសម្នាក់ រងរបួសធ្ងន់សំរាកព្យាបាលនៅគ្លីនិចឯកជនសួគ៌ា កេីតឡេីងនៅថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១១:០៥នាទី នៅចំណុចលើផ្លូវ២១៧កែងផ្លូវ៥០ម៉ែត្រ ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ 

ប៉ូលិសនិយាយថា​ ភាគីម៉ូតូម៉ាកហុងដា សេ125 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1DF-0725 បើកបរដោយឈ្មោះ ហុឹម សារុំ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិតាវង់ ឃុំបានកាន ស្រុកព្រៃកប្បាស ខេត្តតាកែវរងរបួសធ្ងន់សំរាកព្យាបាលនៅគ្លីនិចឯកជនសួគ៌ា ។

ចំណែកភាគីរថយន្តម៉ាកកាមរីហាយប្រ៊ីដ ពណ៌ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ 2O-2211 បើកបរដោយឈ្មោះ បុត យង់បណ្ឌិត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅភូមិចំការស្លែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ពុំមានរងរបួសត្រូវបានឃាត់ខ្លួន។ 

ប៉ូលិសបន្តថា ដំបូងម៉ូតូម៉ាកហុងដាសេ125 ពណ៌ខ្មៅ បើកបរក្នុងទិសដៅពីជើងទៅត្បូងបត់ឆ្វេងឆ្លងផ្លូវ ។ លុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តមួយគ្រឿងដែលបើកបរក្នុងទិសដៅបញ្ច្រាស់ទិសគ្នាមកបុចំពីមុខចំហៀងខាងឆ្វេងបណ្តាលឱ្យដួលបោកតែម្តង។ មូលហេតុមកពីភាគីម៉ូតូ បើកបរបត់ឆ្វេងឆ្លងផ្លូវមិនគោរពសិទ្ធិអាទិភាពផ្លូវត្រង់ ។ ប៉ូលិសឃាត់ខ្លួនអ្នកបើកបររថយន្តប្រគល់ទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញចាត់ការបន្ត៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab