លក្ខណៈពិសេសលេបថប ASUS VivobookS15ស៊េរីថ្មី S531ទើបនឹង​មកដល់ប្រទេសកម្ពុជា

ភ្នំពេញ​ ៖​ ASUSបានដាក់សម្ភោធតាំងបង្ហាញASUS Vivobook S531 នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩នៅផ្សារទំនើបអ៊ីអនម៉លសាខាទី១​ ដែលប្រិយមិត្តបានទន្ទឹងរង់ចាំការមកដល់នៃលេបថបVivobook S15នេះ។  ក្រុមហ៊ុនASUSគឺមានលក់នៅក្នុងទីផ្សារប្រទេសកម្ពុជាចាប់ពីថ្ងៃនេះតទៅហើយ​ ។ 

លក្ខណពិសេសរបស់Vivobook S15​ ៖

១. រចនាបទទំនើបនិងទាន់សម័យជាងមុន រូបរាងស្តើងស្អាត មានជម្រើសពណ៌ចម្រុះស្អាតស័ក្តិសមនឹងយុវវ័យសម័យថ្មី ជាមួយនឹង ការឌីហ្សាញបាតរុញឡើងខ្ពស់ដែលជំនួយដល់ប្រព័ន្ធត្រជាក់របស់ម៉ាស៊ីន អមជាមួយនឹងរូបរាងស្តើងស្រាលងាយស្រួលយកតាមខ្លួន។ 

២. មុខងារនិងបច្ចេកវិទ្យាថ្មីៗ បច្ចេកវិទ្យាNanoEdge Display ក្រុមហ៊ុនASUSបានធ្វើអោយLaptopនេះសឹងតែគ្មានគែម ហើយក៏ជាLaptop​ Vivobook ដំបូងដែលមានបច្ចេកវិទ្យាInfrared Camera និង Wi fi 6។

កាលពីថ្មីៗនេះក្រុមហ៊ុនASUSបានប្រកាសដាក់បង្ហាញLaptopជំនាន់ថ្មីស៊េរីVivobook S531 ក្នុងកម្មវិធីComputexនៅក្នុងទីក្រុងតៃវ៉ាន់កាលពីថ្ងៃទី២៧ខែឧសភាឆ្នាំ២០១៩កន្លងទៅនេះ។ ​

Vivobook S15 គឺជាLaptopដែលបានបង្កើតឡើងស្របតាមភាពជឿនលឿននិងតម្រូវការរបស់យុវវ័យសម័យថ្មី មា​នជម្រើសពណ៌ចម្រុះស្អាតប្លែកភ្នែកចំនួន៥ពណ៌ផ្សេងៗគ្នាដូចជា ពណ៌បៃតងស្លែ ពណ៌ផ្កាឈូក ពណ៌ខៀវ ពណ៌ខ្មៅ និង​ ពណ៌ទឹកប្រាក់។ ផ្ទៃខាងលើផលិតដោយលោហៈមានរចនាបទប្លែកស្អាតអមទៅដោយ Logo ASUS Vivobook នៅខាងកៀន និងមានរន្ធចេញខ្យល់ប្រសើរជាងមុន និងមានSpeakersនៅចំហៀងនៃសម្បកខាងក្រោម​ ជាមួយនឹងបច្ចេកវិទ្យាErgoLift​ ត្រជៀកLaptopរុញឡើង3.5°ដែលជំនួយដល់ការTypingឱ្យមានភាពងាយស្រួល។

 លេបថបនេះមានទម្ងន់ស្រាលត្រឹមតែ១.៨គីឡូក្រាម( 1.8KG )ងាយស្រួលដាក់ចូលកាបូបយកតាមខ្លួន មិនធំពេកក្នុងការយួរនិងយកទៅណាមកណា។ លេបថបនេះមានបច្ចេកវិទ្យា Four-sided NanoEdge Display ដែលផ្តល់ទំហំអេក្រង់ធំគ្មានគែម សឹងតែ88%នៃផ្ទៃLaptopទៅហើយគឺគែមមានប្រវែងខ្លីត្រឹមតែ5.2mmដែលជួយទៅដល់បទពិសោធន៍នៃការសម្លឹងទៅលើអេក្រង់របស់អ្នកឱ្យកាន់តែប្រសើរឡើង។ 

លេបថបនេះត្រូវបានបំពាក់CPU Core I7-8565U (Turbo Boost ដល់ទៅ 4.6GHz) និង​ Core I5-8265 (Turbo Boost ដល់ទៅ3.9GHz) ជំនាន់ទី8 និង GPUដាច់ របស់ក្រុមហ៊ុនNVIDIA GeForce MX250​ ដែលមានអង្គចងចាំប្រភេទPCIe SSDទំហំដល់ទៅ1TB។ វាក៏ជាលេបថបដំបូងដែលបំពាក់បច្ចេកវិទ្យាInfrared (IR) Camera ដែលយើងអាចLog-inដោយមិនប្រើដៃយ៉ាងមានសុវត្ថិភាពជាមួយនឹងWindow Hello ដោយគ្រាន់តែក្រឡេកមើលទៅលើលេបថប និង បច្ចេកវិទ្យា Wi Fi 6 (802.11ax)ដែលមានល្បឿនលឿនជាងបច្ចេកវិទ្យាWi Fi 5ដល់ទៅ៣ដង។  

បច្ចេកវិទ្យានេះផ្ទុកនូវNetwork កាត់បន្ថយភាពស្ទក់យឺត75%ដែលជួយដល់ការផ្ទេរវីឌីអូ4K ដែលជួយទៅដល់អ្នកដែលមានអាជីពជាVideo Editor។ លើសពីនេះលេបថបមួយនេះបំពាក់ជាមួយនឹងប្រព័ន្ធសម្លេងរបស់បច្ចេកវិទ្យាHarmon Kardonដែលផ្តល់គុណភាពសម្លេងខ្ពស់ ល្អ បាស់បុកខ្លាំង លើសពីលេបថបដទៃ។

ខាងក្រោមនេះគឺជាតារាងSpecsសម្រាប់ម៉ូឌែលVivobook S531ដែលនឹងមាននៅលើទីផ្សារខ្មែរខាងមុខនេះVivoBook S15 S531FL 

Processor

Intel® Core™ i5-8265U processor 1.6GHz quad‑core with Turbo Boost (up to 3.9GHz) and 6MB cache 

Operating system

Windows 10 Home

Display

15.6‑inch LED‑backlit FHD (1920 x 1080) panel with 16:9 aspect ratio

Frameless four‑sided NanoEdge display with 88% screen‑to‑body ratio

178° wide‑view technology

Graphics

NVIDIA® GeForce® MX250 with 2GB GDDR5 VRAM

Memory

Up to 16GB 2400MHz DDR4 

Storage 

Dual storage with 512GB PCIe SSD and 1TB / 2TB

Wireless

802.11ax Intel® Wi‑Fi 6 (GIG+)

802.11ac Intel® Wi‑Fi 5

Bluetooth® 4.2 or 5.0

Connectivity

1 x USB 3.1 Type-C™ (USB‑C™) Gen 1

1 x Type-A USB 3.1 Gen 1  

2 x USB 2.0  

1 x HDMI 

1 x Combo audio jack

1 x MicroSD card reader 

Keyboard and touchpad

Full‑size keyboard with 1.4 mm key travel 

Touchpad with palm rejection technology and precision Touchpad (PTP) technology with four‑finger smart gesture recognition

Audio

ASUS SonicMaster with surround sound and smart amplifier technology

Array microphone with Cortana voice recognition

Certified by Harman Kardon

Software 

ASUS Splendid

ASUS Tru2Life Video

ASUS AudioWizard

Battery

Fast charge to 60% capacity in 49 min

42Wh 3-cell lithium-prismatic battery

90W power adapter

Colors

Moss Green / Punk Pink / Cobalt Blue / Transparent Silver / Gun Metal

Size

180 x 357.2 x 230.3 mm

Weight

1.8 kg

សម្រាប់ប្រិយមិត្តដែលទន្ទឹងរង់ចាំការមកដល់នៃលេបថបVivobook S15នេះ ក្រុមហ៊ុនASUSគឺមានលក់នៅក្នុងទីផ្សារប្រទេសកម្ពុជាចាប់ពីថ្ងៃនេះតទៅហើយ៕

adverise with khmeread
tiger
Loading ad ...