វេជ្ជបណ្ឌិតក៏ភ្ញាក់ផ្អើលដែរ! របស់២មុខនេះជួយសម្រកទម្ងន់បានយ៉ាងលឿន

យើងទាំងអស់គ្នាសុទ្ធតែបានដឹងហើយថា ការសម្រកទម្ងន់គឺជាដំណើរការមួយដ៏លំបាកសម្រេចបានបំផុត ហេតុដូច្នេះហើយទើបអត្ថបទនេះលើកយកមកបង្ហាញលោកអ្នកនូវភេសជ្ជៈមួយដែលជួយដុតរំលាយខ្លាញ់បានយ៉ាងមានប្រសិទ្ធភាព។ ភេសជ្ជៈផ្សំនៅផ្ទះបានដោយខ្លួនឯងនេះនឹងជួយលោកអ្នកស្រកទម្ងន់ ២,២៧ គីឡូក្រាមក្នុងរយៈពេលត្រឹម១សប្តាហ៍។ គ្រឿងផ្សំ២មុខនេះមានឥទ្ធិពលខ្លាំងក្លាណាស់ ហើយវានឹងជួយដុតខ្លាញ់ក្បាលរឹងទាំងនោះចេញពីក្បាលពោះរបស់លោកអ្នក។ វិធីផ្សំគឺងាយស្រួលបំផុត ហើយលោកអ្នកអាចរកទិញវាបាននៅទីណាក៏បានដែរ។ 

គ្រឿងផ្សំ គឺ ៖ ទឹកឃ្មុំ (២ស្លាបព្រាកាហ្វេ) និង យីហ៊ុប (១ស្លាបព្រាកាហ្វេ)។ វិធីផ្សំគឺងាយខ្លាំងណាស់ ដោយលោកអ្នកគ្រាន់តែចាក់ទឹកក្តៅចំណុះ ២៥០ មីល្លីលីត្រទៅក្នុងកែវ ទុកចោលប្រហែល ១០ នាទី ឱ្យទឹកត្រជាក់សិន ព្រោះទឹកក្តៅពេកធ្វើឱ្យបាត់ប្រសិទ្ធភាពរបស់ទឹកឃ្មុំ។ រួចហើយសឹមដួសយកទឹកឃ្មុំ ២ ស្លាបកាហ្វេ និង យីហ៊ុប ១ ស្លាបព្រាកាហ្វេ ដាក់ចូលក្នុងទឹកនោះ ផឹករាល់ថ្ងៃ ឱ្យបានពេញរយៈពេល១ខែ។ លោកអ្នកនឹងភ្ញាក់ផ្អើលចំពោះលទ្ធផលរបស់ភេសជ្ជៈមួយនេះ។ 

អ័រម៉ូនសំខាន់ៗនៅក្នុងទឹកឃ្មុំជួយទប់កុំឱ្យមានអារម្មណ៍ឃ្លានចំណី និងជួយដល់ការសម្រកទម្ងន់។ ចំណែកឯយីហ៊ុបវិញជួយកម្ចាត់ខ្លាញ់ក្បាលពោះ និងជួយដល់ការសម្រកទម្ងន់ដូចគ្នា។ សារធាតុប្រឆាំងមេរោគនិងប្រឆាំងប៉ារ៉ាស៊ីតនៅក្នុងយីហ៊ុបជួយវាក្លាយជាគ្រឿងផ្សំដ៏មានសុខភាពល្អបំផុតមួយនៅលើផែនដី៕ ប្រភព ៖ ndtv.com 

adverise with khmeread
tiger
Loading ad ...