ស្ត្រីនេះមានប្រដាប់ភេទ២និងស្បូន២ ជម្នះរឿងអព្ភូតហេតុបាន ដោយបង្កើតកូនបាន៤នាក់ បន្ទាប់ពីវេជ្ជបណ្ឌិតថាគ្មានផ្លូវអាចមានកូន

ស្ដ្រីម្នាក់ដែលនិយាយថា ខ្លួនប្រហែលជាមិនអាចក្លាយជាម្ដាយគេ បន្ទាប់ពីកើតមកមានប្រដាប់បន្តពូជដល់ទៅពីរ បានបង្កើតកូនដល់ទៅបួននាក់ឯណោះ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី២៣កញ្ញា។

Lauren Cotter វ័យ៣៤ ឆ្នាំ បានរកឃើញថាមានស្បូនភ្លោះនៅអាយុ ១៦ ឆ្នាំ នៅពេលមានអាការៈឈឺចាប់ខ្លាំង។ ស្ថានភាពបែបនេះប៉ះពាល់ស្ដ្រីម្នាក់ក្នុងចំណោម ៣ ពាន់នាក់ ចឹងមានន័យថា នាងបានកើតមកជាមួយនឹងស្បូនពីរ មាត់ស្បូនពីរ ហើយករណីរបស់នាងគឺមានរន្ធប្រដាប់ភេទដល់ទៅពីរផងដែរ។

គ្រូបង្រៀនសាលាបឋមរូបនេះ បានប្រាប់ថា ការពពោះនិងបង្កើតកូនពិបាក ដោយសារតែស្បូន និងមាត់ស្បូនរបស់នាង មានទំហំពាក់កណ្ដាលនៃស្ដ្រីធម្មតា។ ដោយការខិតខំប្រឹងប្រែលោកស្រី Cotter និងប្ដី Ben វ័យ ៣៣ ឆ្នាំបានក្លាយជាឪពុកម្ដាយរបស់កូន ៤ នាក់ហើយឥឡូវនេះ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab