ជំនួយការលោកប្រធាននាយកដ្នានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបាញ់សម្លាប់ខ្លួនក្នុងរថយន្តស៊ីរ៉ែនបាំងខាងក្រោយនៅបុរីប៉េងហួត

ភ្នំពេញ​ ៖​ ជំនួយការលោកប្រធាននាយកដ្នានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ មួយរូបបានបាញ់សម្លាប់ខ្លួន នៅក្នុងរថយន្តស៊ីរ៉ែនបាំងខាងក្រោយ នៅចំណុចមុខផ្ទះលេខ១១A​ បុរីប៉េងហួត ផ្លូវP០៣ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ បង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី២៣ កញ្ញា ឆ្នាំ២០១៩ ម៉ោង៥ល្ងាច​ ហើយបើតាមក្រុមគ្រួសារនិយាយថា​ មូលហេតុមកពីមានជំងឺប្រចាំកាយ​គ្រូពេទ្យមិនអាចព្យាបាលបាន។ 

ប៉ូលិសមូលដ្ឋាននិយាយថា​ សពជនរងគ្រោះឈ្មោះ សេង សុវណ្ណ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជំនួយការលោកប្រធាននាយកដ្នានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ស្នាក់នៅផ្ទះកើតហេតុខាងលើ។ មានកាំភ្លើងម៉ាក GLock19AUSTRIA លេខ LLT659 ផលិតនៅប្រទេសអូស្រ្តាលី។

តាមការបំភ្លឺរបស់ឈ្មោះ សេង សាវឿន ត្រូវបងប្រុសរបស់ជនរងគ្រោះបានឱ្យដឹងថា​ កាលពីថ្ងៃទី២៣ កញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៥ល្ងាច​ ប្អូនគាត់ជាជនរងគ្រោះឈ្មោះ សេង សុវណ្ណ បានតេទូរស័ព្ទហៅគាត់ឱ្យមកយកខ្លួននៅផ្ទះបុរីប៉េងហួត ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ 

ពេលមកដល់ផ្ទះខាងលើគាត់(បងរបស់ជនរងគ្រោះ) បានឃើញរថយន្តបញ្ឆេះចោលតែមិនចាប់អារម្មណ៍ ក៏បានដើរចូលឡើងទៅលើផ្ទះ ដើម្បីហៅជនរងគ្រោះ តែមិនឃើញនៅក្នុងផ្ទះទេ​ ហើយក៏ចុះមកក្រោមវិញ អើតមើលនៅក្នុងរថយន្តឃើញក្នុងរថយន្តមានឈាមហូររួចគាត់បើកទ្វាររថយន្ត មើលឃើញជនរងគ្រោះអង្គុយពីក្រោយបាំងក្រោយរថយន្តស្លាប់បាត់ហើយ។

លោក សេង សាវឿន បន្តថា​ កន្លងមកជនរងគ្រោះមានជំងឺប្រចាំកាយរយៈពេលមួយឆ្នាំកន្លះគឺជំងឺចំហរកក្រពះធ្លាប់ទៅព្យាបាលនៅមន្ទីរពេទ្យកម្ពុជា ថៃ និងវៀតណាម តែគ្រូពេទ្យប្រាប់ថា «ព្យាបាលមិនជាទេ» ហើយជនរងគ្រោះតែងតែពោលពាក្យថា «មិនអាចរស់បានទៀតទេ»។

បើតាមការសន្និដ្នានរបស់ប៉ូលិសការិយាល័យបច្ចេកទេសក្រុង, គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ និងប៉ូលិសនាយកដ្នានបច្ចេកទេសវិជ្ជាសាស្រ្តក្រសួងមហាផ្ទៃបញ្ជាក់ថា​ «ជនរងគ្រោះស្លាប់ដោយសារបាញ់សម្លាប់ខ្លួនឯង (អត្តឃាត)»។ បច្ចុប្បន្នសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab