បែកកង់ឡានពឹងឱ្យដូយដូរកង់ឆ្លៀតលួចទូរស័ព្ទត្រូវប៉ូលិសស្រុកអង្គស្នួលឃាត់បុរស៣នាក់

កណ្ដាល​ ៖​ ប៉ូលិសស្រុកអង្គស្នួលបានឃាត់បុរស៣នាក់លួចទូរស័ព្ទអ្នកបើករថយន្តសាំងយ៉ុងដែលពឹងឱ្យជួយនៅពេលឡានរបស់ខ្លួនបែកកង់​ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ វេលា​ម៉ោង១ និង៤០នាទី នៅចំណុចផ្លូវជាតិលេខ៤មុខភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ ហូយ តាក់ ភេទប្រុស អាយុឆ្នាំ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ នៅ​ភូមិតាងូវ ឃុំទឹកល្អក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ចំណែកជនសង្ស័យ០៣នាក់រួមមាន​ ១-ឈ្មោះ ប៉ុល បូរិន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតនៅភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល (មេក្លោង), ២-ឈ្មោះ វ៉ុន គារ៉ាន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតនៅភូមិប្រម ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល និង៣-ឈ្មោះ ឈាង ម៉េងហុក ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងពិដាននៅភូមិត្បូងអង្គ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

សម្ភារៈចាប់យកមាន​ ទូរស័ព្ទដៃចំនួន៣គ្រឿង និងរថយន្ត០១គ្រឿង, ១-ទូរស័ព្ទម៉ាកវី វ៉ូ ជា (របសជនរងគ្រោះ), ២-ទូរស័ព្ទម៉ាក ហូវៃ ០១គ្រឿង,៣-ម៉ាកណូគា ចុចពិល០១គ្រឿង និង៤-រថយន្តម៉ាកហុងដា (ម៉ីនី) ០១គ្រឿងពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AF-8305។ ឯសម្ភារៈ បាត់បងទូរស័ព្ទម៉ាកវីវ៉ូ ០១គ្រឿង។

ប៉ូលិសបន្តថា​ នៅមុនពេលកើតហេតុជនរងគ្រោះ បានបែកកង់រថយន្តម៉ាកសាំងយ៉ុងរបស់ខ្លួន (កង់ក្រោយ) ហើយក្នុងរថយន្តគ្មានសោ គ្មានដែកដូយទើបឃើញ រថយន្តម៉ាកហុងដា (ម៉ីនី) បើកពី ខាងកើតទៅទិសខាងលិចហួសបន្តិចទើបបើកត្រឡប់មកវិញ ហើយជនរងគ្រោះបក់ដៃហៅក្នុងបំណងខ្ចីកូនសោនិងដែកដូយ។ 

ពេលរថយន្តជនសង្ស័យឈប់ខ្លួនសុំខ្ចីដែកដូយ បានមកដូយបណ្តើរនិយាយគ្នាលេងបណ្តើរ ទើបខ្លួនសួរថា «អញ្ជើញទៅណាដែរ» ជនសង្ស័យឆ្លើយថា « បើកឡានដើរល្បាត»។ ពេលដោះកង់រួចយកកង់សាគួរ មកដាក់កង់នោះខូចទៀត ទើបពឹងឱ្យជនសង្ស័យជួយដឹកកង់ទៅសប់នៅក្បែរនោះ។  ពេលសប់កង់ជនរងគ្រោះបានឱ្យទូរស័ព្ទរបស់ខ្លួនទៅ ជនសង្ស័យឈ្មោះ វ៉ុន គារ៉ាន នេះចុចពិលបំភ្លឺ ដើម្បីសប់ជនសង្ស័យបានទូរស័ព្ទរត់ឡើងរថយន្តគេចខ្លួនបាត់តែម្តង។ ទើបខ្លួនតេទៅវិទ្យុ ABC អេ.បី.ស៊ី ឱ្យសមត្ថកិច្ចជួយស្ទាក់ឃាត់។

ខណៈនោះប៉ូលិសស្រុកអង្គស្នួលកំពុងល្បាតបានឮវិទ្យុ ABC អេបីស៊ីផ្សាយផងប្រចាំបញ្ជាអគ្គស្នងការ តេមកប្រាប់ផង កម្លាំងល្បាត ជិះដេញតាមភិនភាគរថយន្តខាងលើ ទាន់នៅចំណុចភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ហើយឆែកឆេររកឃើញ ទូរស័ព្ទជនរងគ្រោះ។

តាមចម្លើយសារភាពរបស់ឈ្មោះវ៉ុន គារ៉ាន បានសារភាពថាខ្លួនបានយកទូរស័ព្ទពីជនរងគ្រោះរត់ឡើងរថយន្ត ហើយប្រគល់ទូរស័ព្ទនោះទៅឱ្យឈ្មោះ ប៉ុល បូរិន ហៅ ហ៊ីងភ្លាមនិងកន្លងមកខ្លួនធ្លាប់ ដើរយប់ជាមួយ ឈ្មោះ ប៉ុល បូរិន លួចបានដូយឡានកុងទឺន័រ ដែលឈប់នៅតាមផ្លូវជាតិបានចំនួន១ ហើយខ្លួនទិញថ្នាំញៀនពីឈ្មោះ ប៉ុល បូរិន ហៅហ៊ីង នេះប្រើប្រាស់។

តាមចម្លើយឈ្មោះឈាង ម៉េងហុកបានសារភាពថាខ្លួនតែទៅជាមួយឈ្មោះ ប៉ុល បូរិនហៅ ហ៊ីងនេះលើកដំបូង ហើយខ្លួនធ្លាប់ជាប់ពន្ឋនាគារខេត្តកំពង់ស្ពឺ ពីបទ ប្រើប្រាស់សារធាតុញៀនក្នុងឆ្នាំ២០១៦។ ចំពោះមុខសញ្ញាឈ្មោះប៉ូ បូរិនហៅហ៊ីងនេះធ្លាប់ជាប់ពន្ឋនាគារខេត្តកណ្តាល ចំនួន២លើក  ពីបទជួញដូរសារធាតុញៀន ១លើកពីបទលួចមានស្ថានទម្ងន់១លើក។

ដោយមានបទបញ្ជាពីលោកស្នងការ លោកស្នងការងទទួលផែនព្រហ្មទណ្ឌនិងមានការសម្របសម្រួលឯកភាពពីលោក ឯក ស៊ុន រស្មីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល មានការចូលរួមពីលោកនាយប៉ុស្តិ៍សមាជិកក្រុមប្រឹក្សាឃុំព្រៃពួច និងនៅចំពោះមុខជនសង្ស័យសមត្ថកិច្ចរកឃើញមួកប៉ារេចំនួន១៩ និងទូរស័ព្ទខូចគុណភាពចំនួន១០គ្រឿង. ដុំ4Gខូចគុណភាពចំនួន១។ កាបូបដៃដាក់សម្រាប់ដាក់លុយចំនួន១១. កាបូបស្ពាយមនុស្សស្រីចំនួន២។ ចំពោះករណីនេះកម្លាំងជំនាញស្រុកកំពុងបន្ត ចាត់ការតាមនីតីវិធី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab