រថយន្តបើកបុកម៉ូតូពីក្រោយរបួសធ្ងន់២នាក់នៅ ស្រុកព្រៃនប់

ព្រះសីហនុ​ ៖ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨៧-១៨៨ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាងរថយន្ត និងម៉ូតូបណ្តាលឱ្យមនុស្ស២នាក់របួសធ្ងន់​ នាវេលាម៉ោងជិត៨ព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩។ 

សមត្ថកិច្ចនិយាយថា​ ភាគីរថយន្តម៉ាក SSANGYONG ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខ ភ្នំពេញ ២AD-៥៤៤០ មានទិសដៅពីរាជធានីភ្នំពេញ ទៅក្រុងព្រះសីហនុ បើកបរដោយឈ្មោះ ជា បូរី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត។ 

លុះមកដល់ចំណុចខាងលើ បានបុកពីក្រោយម៉ូតូ ០១គ្រឿងម៉ាក HONDA-DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខព្រះសីហនុ ១E-៩៤៩៧ ទិសដៅស្របគ្នា បើកបរដោយឈ្មោះ ថាច ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិបឹងតាព្រហ្ម ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានអ្នករួមដំណើរ  ឈ្មោះ អិត យ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិសំរុង ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ  បណ្ដាលឱ្យភាគីខាងម៉ូតូរងរបួស ក្នុងនោះ១. ឈ្មោះ  ថាច  អ្នកបើកបរម៉ូតូ របួសធ្ងន់ និង២. ឈ្មោះ អិត យ៉ា អ្នករួមដំណើរ រងរបួសធ្ងន់។ 

បច្ចុប្បន្នជនរងគ្រោះបានបញ្ជូនទៅសង្រ្គោះនៅគ្លីនិចឯកជនវាលរេញ រីឯវត្ថុតាងរថយន្ត និងម៉ូតូ យកមករក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋានស្រុកព្រៃនប់។ ដោយឡែកអ្នកបើកបររថយន្តសមត្ថកិច្ចបានឃាត់ខ្លួន យកមកសួរនាំនៅអធិការដ្ឋានស្រុកព្រៃនប់៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab