កាំបិតប៉័ងតោស្ទាក់កាប់ទៅលើបុរសម្នាក់របួសត្រូវប៉ូលិសស្រុកបាទី ឃាត់ខ្លួន

តាកែវ ៖ មានករណីហិង្សាដោយចេតនាមួយកើតឡើងនៅភូមិព្រហែក ឃុំសូភី ស្រុកបាទី បង្កឡើងដោយជនសង្ស័យម្នាក់កើតឡើងនៅថ្ងៃសៅរ៍ទី២១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៧ និង២០នាទី យប់ត្រូវបានប៉ូលិសឃាត់ខ្លួនជនសង្ស័យម្នាក់នៅថ្ងៃទី២២ កញ្ញា។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ អឿន ទីឃាយុ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិដំណាក់ពង្រ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានធ្វើសកម្មភាពប្រដាប់ដោយកាំបិតប៉័ងតោស្ទាក់កាប់ទៅលើជនរងគ្រោះឈ្មោះ ញេប ស៊ីតនី ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ បណ្តាលឱ្យរងរបួសត្រង់កំភួនដៃ (ស្រាល) និងឈ្មោះ ចែម ចាន់ថា ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិព្រៃក្តី ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ  បណ្ដាលឱ្យរងរបួសត្រង់ក្បាល (របួសធ្ងន់)។

ប៉ូលិសបន្តថា មូលហេតុ រឿងគំនុំផ្ទាល់ខ្លួន ដែលពីមុនជនរងគ្រោះធ្លាប់វាយជនសង្ស័យ ទើបជនសង្ស័យមានគំនុំ។ លុះដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩  វេលាម៉ោង០៩ និង៣០នាទី កម្លាំងប៉ូលិសជំនាញអធិការដ្ឋានស្រុកបាទី បានឃាត់ខ្លួនជនសង្ស័យខាងលើ ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

adverise with khmeread