សាកសពម៉ាំមីរបស់មន្ត្រីជាន់ខ្ពស់អេហ្ស៊ីបបុរាណតាំងពី៣.៤០០ឆ្នាំមុនរក្សាទុកបានយ៉ាងល្អរហូតដល់សព្វថ្ងៃ ឥឡូវគ្រោងនឹងដាក់តាំងនៅសារមន្ទីរ

សាកសពម៉ាំមីក្នុងមឈូសបុរាណចំនួន២ តាមពិតគឺជាសពរបស់លោក Sennedjem ដែលជាមន្រ្តីជាន់ខ្ពស់នៃព្រះរាជាណាចក្រថ្មីរបស់អេហ្ស៊ីប ដែលបានបម្រើការជាអ្នកមើលការខុសត្រូវលើកម្មករនៅឯទីបញ្ចុះសពមួយ និង ប្រពន្ធម្នាក់របស់គាត់។

មឈូសបុរាណនោះត្រូវបានគាស់កាលពីថ្ងៃសៅរ៍សប្តាហ៍មុនក្រោមវត្តមានរបស់រដ្ឋមន្រ្តីក្រសួងបុរាណវិទ្យាអេហ្ស៊ីបលោក Khaled al-Anany និងប្រព័ន្ធផ្សព្វផ្សាយនៅសារមន្ទីរជាតិអរិយធម៌អេហ្ស៊ីប (NMEC) ក្នុងទីក្រុងគែរ។

យោងតាមអគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សាវត្ថុបុរាណលោក Mostafa Waziri បានឱ្យដឹងថា សាកសពម៉ាំមីនៅក្នុងមឈូសបុរាណទាំងពីរគឺជាកម្មសិទ្ធិរបស់លោក Sennedjem ដែលជាមន្ត្រីជាន់ខ្ពស់មើលការខុសត្រូវលើកម្មករនៅទីបញ្ចុះសព Deir al-Medina នៅទីក្រុង Luxor ក្នុងអំឡុងការគ្រប់គ្រងរបស់ស្តេច Seti I និងស្តេច Ramsesses II នៃរជ្ជកាលទី១៩ គឺប្រហែល ៣.៤០០ ឆ្នាំមុននិងភរិយាម្នាក់របស់គាត់។

សាកសពរបស់លោក Sennedjem ត្រូវបានគេរកឃើញរួមជាមួយសាកសពម៉ាំមី ២០ នាក់ផ្សេងទៀតនៅក្នុងផ្នូរមួយ ដែលរកឃើញនៅឆ្នាំ ១៨៨៦ នៅច្រាំងខាងលិចនៃទន្លេនីលដោយអ្នកជំនាញអេហ្ស៊ីពដើមកំណើតបារាំងឈ្មោះ Maspero ។

មឈូសឈើទាំង២នឹងត្រូវបានស្ដារឡើងវិញនិងដាក់តាំងបង្ហាញនៅឯសារមន្ទីរថ្មី NMEC ដែលបានបើកសម្ពោធក្នុងឆ្នាំ ២០១៧៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab