Frank Lampard: Christian Pulisic នឹងមានឱកាសបង្ហាញមុខក្នុងក្រុមជម្រើសដំបូងរបស់ Chelsea

        គ្រូបង្វឹកក្លឹប Chelsea លោក Frank Lampard បានសន្យា​ចំពោះមុខ​កីឡាករ​Christian Pulisicថា ឱកាសលេង​ក្នុង​​ក្រុម​ជម្រើស​១១​នាក់ដំបូង​នៅ​ Chelsea ​នឹង​មក​ដល់ បន្ទាប់ពី​ខ្សែបម្រើ​ស្លាបរូបនេះ​មិន​ត្រូវ​បាន​ដាក់​ឲ្យ​លេង​ទេ អំឡុង​ពេល​ Chelsea ប្រកួត​ចាញ់​ក្រុម​ Liverpool ២-១។

        Pulisic មិន​ត្រូវ​បាន​បញ្ចូល​ក្នុង​ក្រុម​ទេ អំឡុង​ពេល​ប្រឈម​មុខ​ជាមួយ​ក្រុមហង្សក្រហម Liverpool ​កាលពីថ្ងៃអាទិត្យ​ ស្របពេល​គ្រូបង្វឹក​ពេញចិត្ត​ដាក់​ឲ្យ​កីឡាករ Mason Mountលេងហើយ​ឲ្យ Pulisic អង្គុយមើល។

លោក Lampard បាន​ពន្យល់​ពីការ​សម្រេចចិត្ត​របស់​លោកក្នុង​ការ​មិនដាក់ឲ្យ​ Pulisicចូលលេង​ដោយបាន​និយាយថា “​ខ្ញុំ​មាន​កីឡាករ​ដែលត្រូវ​ជ្រើស​រើស​។ ខ្ញុំ​សម្រេចចិត្ត​ដាក់​ឲ្យ​ Mason លេងនៅថ្ងៃនេះ។ នេះគឺជា​ជម្រើស​របស់ខ្ញុំ​។ Pulisic គឺជា​កីឡាករ​វ័យ​ក្មេង​ ហើយ​​ឱកាសរបស់គាត់នឹងមកដល់​។ មាន​កីឡាករ​ច្រើន​ទៀត​ដែល​ត្រូវ​អង្គុយ​មើល”។

        កីឡាករជម្រើស​ជាតិ​អាមេរិករូបនេះ​បាន​បង្ហាញមុខ​៣លើក​ អំឡុង​ពេល​Chelsea ប្រកួត​ជាមួយ​ក្រុម Leicester, Norwich និង Sheffield United ចាប់តាំងពី​ចាកចេញពី​ក្លឹប Dortmund មកក្នុងតម្លៃ​៥៨​លានផោន៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab