Real Madrid បានអញ្ជើញតំណាងរបស់កីឡាករ Raheem Sterling ឲ្យចូលរួមក្នុងកិច្ចពិភាក្សាលើគម្រោងផ្ទេរនៅដំណាច់រដូវកាលនេះ

        មានសេចក្តីរាយការណ៍ថា ក្លឹប Real Madrid កំពុង​ឃ្លាំង​មើលស្ថានភាព​របស់​កីឡាករ​ Raheem Sterling និង​កំពុង​ពិចារណា​ផ្ទេរ​​នៅ​ដំណាច់រដូវកាល។

        Sterling បាន​ក្លាយ​ជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ឆ្នើម​ក្នុង​វិស័យបាល់ទាត់​ពិភព​លោក ក្រោម​ការដឹកនាំ​គ្រូបង្វឹក​ Pep Guardiola នៅ​ក្លឹប Man City​ ដោយ​រក​បាន​៥គ្រាប់​រួច​ហើយ​នៅរដូវកាល​នេះ។

        តំណាង​របស់ Sterling​ ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួមក្នុង​កិច្ច​ពិភាក្សា​នៅ​ពហុកីឡាដ្ឋាន Bernabeuនៅរដូវក្តៅនេះជាមួយ​លោកJose Angel Sanchez ជា​មនុស្ស​សំខាន់​ទី​២នៅក្លឹប​ Real Madrid បន្ទាប់ពី​លោក Florentino Perez ។

        កន្លង​មក​ Sterling ចាប់អារម្មណ៍​នឹង​គំនិត​នៃការ​ផ្ទេរទៅលេងនៅ​ក្លឹប Real Madrid ផងដែរប៉ុន្តែ​ក្លឹប City ​ហាក់ដូចជា​គ្មាន​ការ​បារម្ភច្រើន​ទេ​ បើទោះបីជា​កីឡាករសញ្ជាតិ​អង់គ្លេស​រូបនេះ​កំពុង​មាន​ទម្រង់លេង​ល្អក៏ដោយ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab