លឿននុះ, ចុះទិញកាតទូរស័ព្ទមួយភ្លែតចោរ២នាក់លួចទូរស័ព្ទបាន៣គ្រឿងពីក្នុងរថយន្ត

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពលួចយកទូរស័ព្ទ៣គ្រឿងនៅក្នុងរថយន្ត  កាលពីវេលាម៉ោង១២និង០៥នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៤ ខែកញ្ញា​  ឆ្នាំ​២០១៩ ស្ថិតនៅលើផ្លូវរថភ្លើង ក្នុងភូមិចុងខ្សាច់​ សង្កាត់ទួលសង្កែទី១​ ខណ្ឌឬស្សីកែវ​។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យទាំងពីរនាក់រួមមាន ទី១-ឈ្មោះ ចន្ថា​ ពងទា​ ភេទប្រុស អាយុ៣១ឆ្នាំ និងទី២-ឈ្មោះ សេង​ មករា​ ភេទប្រុស អាយុ២៩ឆ្នាំ។ អ្នកទាំងពីរស្នាក់នៅភូមិបាក់ទូកសង្កាត់ទួលសង្កែទី១​ ខណ្ឌឬស្សីកែវ ​រាជធានី​ភ្នំពេញ។ រីឯជនរងគ្រោះ មិនស្គាល់អត្ដសញ្ញាណ ជិះរថយន្តRange  Roverពាក់ស្លាកលេខភ្នំពេញ​ 2V-0027 ជាម្ចាស់ទូរស័ព្ទ។  

តាមប្រភពព័ត៌មានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានឈប់រថយន្ត រួចចុះទៅទិញកាតទូរស័ព្ទ ដោយភ្លេចបិទកញ្ចក់។ គាប់ជួនឃើញបែបនេះ ជនសង្ស័យ២នាក់ ក៏បានលូកយកទូរស័ព្ទបាន៣គ្រឿងរួចគេចខ្លួនបាត់។ ពេលជនរងគ្រោះមកវិញមិនឃើញទូរស័ព្ទ ក៏ឆោឡោសាកសួរពលរដ្ឋជិតខាង ទើបមានសាក្សីនិយាយប្រាប់ពីអត្តសញ្ញាណ ក្រុមជនសង្ស័យ។ 

ប្រភពបន្តថា បុរសរងគ្រោះបានខលប្ដឹងសមត្ថកិច្ចចុះមកអន្តរាគមន៍ស្វែងរកចាប់បានជនសង្ស័យទាំង២ភ្លាមៗ ដកហូតទូរស័ព្ទ៣គ្រឿង គឺម៉ាក iPhone X max១គ្រឿង និងម៉ាកiPhone​ XR ២គ្រឿង បានប្រគល់ជូនជនរងគ្រោះវិញ។ 

ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅកាន់ប៉ុស្តិ៍រដ្ឋបាលទួលសង្កែ១ ដើម្បីកសាងសំណុំរឿង រួចបញ្ជូនចាត់ការបន្តតាមនីតិវិធី៕​

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab