ឆេះតូបលក់ឥវ៉ាន់ចាប់ហួយមួយខ្នងស្លាប់កុមារីអាយុ៣ឆ្នាំនិងរបួស៤នាក់នៅស្រុកថ្មគោល

បាត់ដំបង ៖ មានករណីគ្រោះអគ្គិភ័យកើតឡើងបណ្តាលឱ្យឆេះតូបលក់ឥវ៉ាន់ចាប់ហួយមួយខ្នង ទំហំ៣ម៉ែត្រគុណនឹង៤ម៉ែត្រសង់អំពីពីដែក ដំបូលប្រក់ស័ង្កសី ម្ចាស់ឈ្មោះ ស៊ឹម សាក់ ភេទប្រុស អាយុ៤៥ឆ្នាំ និងប្រពន្ធឈ្មោះ ឌៀប ចាន់រឿន អាយុ៣៨ឆ្នាំ រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើស្លាប់កុមារីអាយុ៣ឆ្នាំម្នាក់ និងរបួស៥នាក់។ 

ហេតុការណ៍នេះបានកើតឡើងថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង៩ និង៤៩នាទីព្រឹក នៅចំណុចក្រុមទី២ ភូមិនិគមកណ្តាល ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ប៉ូលិសនិយាយថា​ គ្រោះថ្នាក់នេះបណ្តាលឱ្យឆេះតូបលក់ចាប់ហួយមួយខ្នង (ឆេះអស់ប្រហែល30%), ខូចខាតអីវ៉ាន់ក្នុងតូបទាំងស្រុង, សរុបគិតជាទឹកប្រាក់អស់ប្រហែល ២ម៉ឺនបាត, រងរបួសមនុស្សចំនួន៥នាក់ (ឪពុកម្តាយ និងកូន របួសស្រាលចំនួន ៣នាក់ និងរបួសធ្ងន់២នាក់)​។ ដោយឡែកជនរងគ្រោះ២នាក់រងរបួសធ្ងន់ ត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យខេត្តសៀមរាប។ ប៉ុន្តែពេលនេះបានស្លាប់ក្មេងស្រីម្នាក់ឈ្មោះ សាក់ សុដាវី ភេទស្រី អាយុ៣ឆ្នាំ ត្រូវជាកូនបង្កើត។

មូលហេតុបណ្តាលមកពីផ្ទេរសាំងពីប៊ីដុងទៅធុងស្ពេត្រូ នៅជិតចង្ក្រាន្តដាំបាយក៏បណ្តាលឱ្យឆាបឆេះតែម្តង។ ភ្លាមៗនោះប៉ូលិសពុំបានចេញរថយន្តពន្លត់អគ្គិភ័យទេ ដោយសារទទួលដំណឹងយឺតពេល៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab