ផ្ទុះការតវ៉ាពេញឥណ្ឌូនេស៊ី ដោយសារសភាមានផែនការដាក់ឱ្យខុសច្បាប់នូវការរួមភេទមុនរៀបការ

ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនិងកាណុងបាញ់ទឹកដើម្បីបំបែកក្រុមអ្នកតវ៉ាកាលពីថ្ងៃអង្គារទ២៤កញ្ញា ខណៈមនុស្សរាប់ពាន់នាក់បានធ្វើបាតុកម្មនៅទូទាំងប្រទេសឥណ្ឌូនេស៊ីជុំវិញផែនការហាមឃាត់ការរួមភេទមុនរៀបការ។

នៅខាងក្រៅអគាររដ្ឋសភាក្នុងទីក្រុងហ្សាការតា គេឃើញបាតុកររាយប៉ាយពាសពេញគ្រប់ទិសទីនិងព្យាយាមបិទបាំងមុខរបស់ពួកគេក្នុងអំឡុងពេលមានភាពវឹកវរនេះ។

សកម្មភាពរបស់ប៉ូលិសបានកើតឡើងបន្ទាប់ពីហ្វូងមនុស្សដ៏ធំដែលកាន់ទង់ជាតិនិងបដាតវ៉ា បានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានីសម្រាប់ថ្ងៃទីពីរ។

ការធ្វើបាតុកម្មបែបនេះក៏បានកើតឡើងនៅទីក្រុងវប្បធម៌ Yogyakarta នៅកណ្តាលខេត្តបាលីនិងនៅទីក្រុង Makassar នៅលើកោះ Sulawesi កាលពីថ្ងៃអង្គារផងដែរ។

កាលពីថ្ងៃអង្គារ ក្រុមសមាជិកសភាបានជជែកអំពីការកែប្រែច្បាប់មួយ ដែលនឹងធ្វើឱ្យមានទោសចំពោះការរួមភេទមុនពេលរៀបការ រឹតត្បិតការលក់ថ្នាំពន្យារកំណើត និងធ្វើឱ្យខុសច្បាប់ចំពោះការនិយាយប្រមាថមើលងាយ "ប្រធានាធិបតី"។

ការកែប្រែបែបនេះក៏នឹងរឹតត្បិតច្បាប់ប្រមាថវត្ថុស័ក្តិសិទ្ធរបស់ប្រជាជនមូស្លីមផងដែរ។

ការបោះឆ្នោតលើច្បាប់នេះត្រូវបានគ្រោងទុកសម្រាប់ថ្ងៃអង្គារទី២៤កញ្ញា ប៉ុន្តែប្រធានាធិបតី Joko Widodo បានអំពាវនាវឱ្យមានការពន្យារពេលក្នុងការអនុម័តវិសោធនកម្មច្បាប់ ដែលបានស្នើឡើងនេះសិន បន្ទាប់ពីមានប្រតិកម្មអវិជ្ជមានជាសាធារណៈ។

ការកែច្បាប់នេះអាចប៉ះពាល់ដល់ប្រជាជនឥណ្ឌូណេស៊ីរាប់លាននាក់រាប់បញ្ចូលទាំងក្រុមអ្នកស្រលាញ់ភេទដូចគ្នានិងបុរសខ្ទើយផងដែរ ដែលអាចប្រឈមនឹងការជាប់ពន្ធនាគារដោយសារតែរួមភេទនៅក្រៅអាពាហ៍ពិពាហ៍ឬមានទំនាក់ទំនងស្នេហាលួចលាក់៕ 

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab