អ្នកកើតជំងឺអញ្ចាញប្រឈមហានិភ័យខ្ពស់ណាស់ក្នុងការវិវត្តទៅជាជំងឺលើសឈាម និងស្លាប់មុនអាយុ

យោងតាមការសិក្សាថ្មីមួយបានឱ្យដឹងថា អ្នកដែលមានជំងឺអញ្ចាញធ្មេញមានឱកាសខ្ពស់ក្នុងការវិវត្តទៅជាជំងឺលើសឈាម។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃអង្គារទី២៤កញ្ញា។

ជំងឺលើសឈាមប៉ះពាល់ដល់មនុស្សពេញវ័យរហូតដល់ ៤៥ ភាគរយហើយជាមូលហេតុឈានមុខគេនៃការស្លាប់មុនអាយុ ខណៈជំងឺអញ្ចាញធ្មេញបានប៉ះពាល់ដល់មនុស្សជាងពាក់កណ្តាលពិភពលោក។

ជំងឺលើសឈាមគឺជាមូលហេតុចម្បង ដែលបណ្តាលឱ្យគាំងបេះដូង ខណៈជំងឺអញ្ចាញធ្មេញត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងហានិភ័យនៃការគាំងបេះដូងឬជំងឺដាច់សរសៃឈាមខួរក្បាល។

ការរកឃើញចុងក្រោយបង្អស់ដែលចេញផ្សាយនៅក្នុងទិនានុប្បវត្តិ Cardiovascular Research បង្ហាញថា អ្នកដែលមានជំងឺអញ្ចាញធ្មេញមានអត្រាខ្ពស់ក្នុងការកើតជំងឺលើសឈាម។

អ្នកនិពន្ធជាន់ខ្ពស់នៃការសិក្សានេះគឺលោកសាស្ត្រាចារ្យ Francesco D'Aiuto នៃវិទ្យាស្ថានធ្មេញ Eastman នៅសាកលវិទ្យាល័យ University College London បាននិយាយថា "យើងសង្កេតឃើញមានជាប់ទាក់ទងនឹងដំណពូជ។ ការដែលជំងឺអញ្ចាញកាន់តែធ្ងន់ធ្ងរ គឺលទ្ធភាពកើតជំងឺលើសឈាមកាន់តែមានខ្ពស់។ លទ្ធផលនេះបង្ហាញថាអ្នកជំងឺដែលមានជំងឺអញ្ចាញធ្មេញគួរតែជ្រាបនូវហានិភ័យរបស់ពួកគេនិងទទួលយកយោបល់អំពីការផ្លាស់ប្តូររបៀបរស់នៅដើម្បីការពារជំងឺលើសឈាមដូចជាការធ្វើលំហាត់ប្រាណនិងរបបអាហារដែលមានសុខភាពល្អ"៕ 

adverise with khmeread
tiger
Loading ad ...