ឆត្រដំបូងមិនមែនសម្រាប់បាំងភ្លៀងទេ ហើយកកើតឡើងជាង ៤០០០ ឆ្នាំហើយ ដឹងទេថាប្រទេសណាជាអ្នកបង្កើតឆត្រមុនគេ?

ពាក្យថា ឆត្រ (Umbrella) គឺកើតចេញពីពាក្យឡាតាំង ថា "Umbra" មានន័យថា ម្លប់ ឬស្រមោល។ ឆត្រធម្មតាប្រហែលបង្កើតឡើងដោយប្រទេសចិនជាង ៤ ពាន់ឆ្នាំមកហើយ។ ប៉ុន្តែភស្តុតាងនៃការប្រើប្រាស់ឆត្រអាចមើលឃើញនៅក្នុងស្នាដៃគំនូរបុរាណនិងវត្ថុបុរាណ នៅក្នុងសម័យកាលដូចគ្នានៅអេហ្ស៊ីបនិងក្រិកបុរាណដែរ។ 
ឆត្រដំបូងត្រូវបានបង្កើតឡើងសម្រាប់បាំងពន្លឺថ្ងៃ។ ឆត្រដំបូងរបស់ចិនគឺឆត្រមិនជ្រៀបទឹក ដោយប្រើក្រដាសបាតប្រេង ឬក្រមួន និងប្រើសំបកឈើ ឬឫស្សីធ្វើជាគ្រោងឆ្អឹងឆត្រ។

ក្នុងសម័យកាលបុរាណក្នុងទ្វីបអឺរ៉ុប ឆត្រត្រូវគេគិតថាជារបស់សំខាន់សមរម្យប្រើតែសម្រាប់ស្ដ្រីប៉ុណ្ណោះ។ បន្ទាប់មកអ្នកធ្វើដំណើរនិងជាអ្នកនិពន្ធជនជាតិពែក្ស (Persian) គឺ Jonas Hanway (ពីចន្លោះឆ្នាំ ១៧១២-៨៦) បានធ្វើឱ្យការប្រើឆត្រមានប្រជាប្រិយភាពក្នុងចំណោមបុរសៗ ដោយដើរកាន់ឆត្រជាសាធារណៈក្នុងចក្រភពអង់គ្លេសប្រហែល ៣០ ឆ្នាំ។ សុភាពបុរសអង់គ្លេសជារឿយៗសំដៅទៅលើឆត្ររបស់ពួកគេថា "Hanway"៕

adverise with khmeread
tiger
Loading ad ...