ថៃនាំមង្ឃុតលក់នៅតៃវ៉ាន់ថ្លៃដូចមាស មនុស្សតម្រង់ជួរទិញអស់គ្មានសល់នៅថ្ងៃដាក់លក់ដំបូង បន្ទាប់ពីខកខាននាំចេញទៅកោះនេះ ១៥ ឆ្នាំ

លោកស្រី Surmsuk Salakpetch អគ្គនាយកនៃនាយកដ្ឋានកសិកម្មបាននិយាយថា ផ្លែមង្ឃុតរបស់ថៃបានក្លាយជាទីផ្សារពេញនិយមរបស់អតិថិជនតៃវ៉ាន់ បន្ទាប់ពីផ្លែឈើនេះត្រូវបានលក់នៅទីនោះជាលើកដំបូងក្នុងរយៈពេល ១៥ ឆ្នាំ។

លោកស្រីនិយាយថា "សារព័ត៌មានតៃវ៉ាន់បានរាយការណ៍ថា អ្នកទិញបានតម្រង់ជួរ ដើម្បីទិញមង្ឃុតរបស់ប្រទេសថៃ។ មង្ឃុតលើកទីមួយទម្ងន់ ៩៨០ គីឡូក្រាមត្រូវបានលក់អស់រលីងត្រឹមតែកន្លះម៉ោង"។

លោកស្រីក៏បានបន្ថែមទៀតថា រាល់មួយប្រអប់មានមង្ឃុត ៤ ផ្លែត្រូវបានលក់ក្នុងតម្លៃ ២០០ បាត (ស្មើនឹង ៧ ដុល្លារ)៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab