ម៉ូតូនិងម៉ូតូបើកបុកគ្នាស្លាប់តាអាចារ្យវត្តកៀនស្វាយម្នាក់និងរបួសកូនសិស្ស២នាក់

ភ្នំពេញ​ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ និង ម៉ូតូ បណ្តាលឱ្យរងរបួសធ្ងន់ស្រាល២ នាក់ បានបញ្ជូនទៅមន្ទីរពេទ្យ និងស្លាប់តាអាចារ្យម្នាក់នៅកន្លែងកើតហេតុបានប្រគល់ឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើត។  ចំណែកម៉ូតូនិងម៉ូតូបានបញ្ជូនទៅចរាចរណ៍ក្រុង ដើម្បីដោះស្រាយបន្ត។

គ្រោះថ្នាក់ខាងលើនេះកើតឡើងនៅថ្ងៃអង្គារ ថ្ងៃទី២៤ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៤និង៣៥នាទីល្ងាចនៅលើផ្លូវជាតិលេខ១​ មុខផ្ទះយន់​ ឡុង​ ក្នុងភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បាអំពៅ ។ 

ប៉ូលិសនិយាយថា​ ភាគីម៉ូតូម៉ាកហុងដាសេ125 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1HN-98 40 បើកបរដោយឈ្មោះសៀនគឹមយានភេទប្រុសអាយុ៦៩ ឆ្នាំមុខរបរអាចារ្យវត្តកៀនស្វាយក្នុងស្នាក់នៅភូមិព្រែកធំ១ សង្កាត់ក្បាលកោះខណ្ឌច្បារអំពៅបើកបរតាមផ្លូវជាតិលេខ១ ទិសដៅឆ្លងផ្លូវពីកើតទៅលិច។ 

លុះបើកមកដល់ចំណុចខាងលើក៏បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដាសេ125 ពណ៌ខ្មៅផ្លាកលេខតាកែវ1T- 8703បើកបរដោយឈ្មោះជោតសុខជាភេទប្រុសអាយុ ១៨ ឆ្នាំមុខរបរសិស្សស្នាក់នៅភូមិចំបក់ឃុំជ្រៃស្រុកកំពង់ត្របែកខេត្តព្រៃវែងនិងមានអ្នករួមដំណើរម្នាក់ឈ្មោះរឿនសារុនភេទប្រុសអាយុ១៥ឆ្នាំមុខរបរកម្មករស្នាក់នៅភូមិចំបក់ឃុំជ្រៃស្រុកកំពង់ត្របែក។ 

ម៉ូតូនេះធ្វើដំណើរលើផ្លូវជាតិលេខ១ពីលិចទៅកើតបុកម៉ូតូខូចខាតបណ្ដាលឱ្យស្លាប់តាអាចារ្យម្នាក់បានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនិងអ្នករបួសធ្ងន់ជិះម៉ូតូផ្លាកលេខ1T-8703 ត្រូវបានយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតនិងម្នាក់ទៀតរបួសស្រាលក៏បញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតដែរ។ 

ករណីនេះប៉ូលិសបានសន្និដ្ឋានថាមូលហេតុបង្កមកពីម៉ូតូពាក់ស្លាកលេខភ្នំពេញ1HN-98 40 បើកបរសរសៀរឆ្វេងបញ្ច្រាស់ទិសឆ្លងផ្លូវខ្ជីខ្ជាមិនប្រុងប្រយ័ត្នធ្វើឱ្យអ្នកបើកម៉ូតូផ្លាកលេខតាកែវ1T- 8703បើកលឿនផងក៏បុកតែម្តងទៅ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab