ម៉ូតូបុកម៉ូតូនៅផ្លូវជាតិលេខ៣ បណ្ដាលឱ្យបាត់បង់ជីវិត២នាក់ និងរបួសធ្ងន់ម្នាក់

ភ្នំពេញ ៖ បុរស២នាក់បានបាត់បង់ជីវិតភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូ កាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃអង្គារទី២៤ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

​ប៉ូលិសនិយាយថា​ គ្រោះថ្នាក់ចរាចរណ៍នេះ រវាងម៉ូតូZoomer X ពណ៌ស លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BX-7299 ជិះម្នាក់ឯង និងម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1M-1189 ជិះគ្នា២នាក់ ។ 

​ប៉ូលិសបន្តថា សពជនរងគ្រោះទី១-ឈ្មោះ ចាន់ សុធារិទ្ធ (ហៅម៉ាប់) អាយុ២៤ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅខណ្ឌសែនសុខ មានស្រុកកំណើតនៅខេត្តកំពត (ខាងម៉ូតូZoomer X ) និងទី២-ឈ្មោះ ងុយ ប៉ក អាយុ២៣ឆ្នាំ មុខរបរសន្តិសុខព្រលានយន្តហោះពោធិ៍ចិនតុង  មានស្រុកកំណើតនៅស្រុកខេត្តតាកែវ ( ខាងម៉ូតូឌ្រីមសង់ ) និងបុរសម្នាក់ទៀតរងរបួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃ មិនទាន់បានស្គាល់អត្តសញ្ញាណនៅឡើយ ។ 

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា ដំបូងគេឃើញម៉ូតូឌ្រីមសង់ជិះគ្នា២នាក់ បើកតាមបណ្តោយផ្លូវជាតិលេខ៣ ទិសដៅពីត្បូងទៅជើង យ៉ាងលឿន។  រីឯម៉ូតូzoomer X ធ្វើដំណើរពីជើងមកត្បូង លុះមកដល់ចំណុចកើតហេតុក៏បានបុកគ្នាពេញទំហឹងតែម្ដង ។ 

ក្រោយកើតហេតុ សមត្ថកិច្ចវាស់វែងយកម៉ូតូទាំងពីរទៅរក្សាទុកនៅ អធិការដ្ឋានប៉ូលិសខណ្ឌដង្កោ រង់ចាំដោះស្រាយតាមនីតិវិធី ។ ចំណែកសពត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី  ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab