រថយន្តទំនើបតម្លៃថ្លៃ បុកទម្លុះរបងអង់តែនស្ថានីយ៍ផ្សាយទូរទស្សន៍ជាតិកម្ពុជា

ភ្នំពេញ ៖ រថយន្តទំនើបតម្លៃថ្លៃមួយគ្រឿង បានបើកបោះពួយយ៉ាងលឿន ខណៈដល់ផ្លូវកោង បត់មិនទាន់ជ្រុលចង្កូតបុកទម្លុះរបងអ់តែនស្ថានីយផ្សាយទូរទស្សន៍ជាតិកម្ពុជា កាលពីវេលា ម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ២៧៣ ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។ 

ប្រភពព័ត៌មានបានឱ្យដឹងថា​ រថយន្តបង្កជារថយន្តស៊េរីទំនើបមានតម្លៃថ្លៃ ម៉ាកAUDI-​A7 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BA-8792 បើកបរដោយបុរសម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ ។ 

ប្រភពព័ត៌មានបន្តថា មុនកើតហេតុគេឃើញរថយន្តបង្កធ្វើដំណើរទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនដូចហោះ។  ខណៈមកដល់ចំណុចកើតហេតុ ជាចំណុចផ្លូវកោងក៏បួងចង្កូតមិនទាន់ ជ្រុលទៅបុករបងស្ថានីយ៍ផ្សាយទូរទស្សន៍ជាតិកម្ពុជា បណ្តាលធ្លាយចូលទៅក្នុង ផ្ទប់នឹងជើងជ្រែងបង្គោលអង់តែនទៅមុខលេងរួច ។ពេលនោះម្ចាស់រថយន្ត មានការលាក់បាំងដោយយកក្តារបន្ទះ មកបាំងការពារកុំគេឃើញ និងកុំឱ្យអ្នកសារព័ត៌មានផ្តិតយករូបភាព ។ 
 
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញ បានចុះមកដល់ចំណុចកើតហេតុ ដោយមានតំណាងខាងភាគីរថយន្តបង្កបានចុះមកដល់និងធ្វើការសម្របសម្រួលជាមួយខាងភាគីម្ចាស់របង ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab