adverise with khmeread 1

Ibrahimovic ជ្រួលជ្រើម​ចង់​មកលេង​ក្នុង​ទីក្រុង​ឡុង​ដ៍​

    ​ខ្សែប្រយុទ្ធ​លំដាប់ថ្នាក់​ពិភពលោក​គឺ​កីឡាករ Zlatan Ibrahimovic បានធ្វើឱ្យ​ក្រុម Arsenal និង Chelsea ញ័រ​សាច់​ចង់បាន​រូបគាត់​បន្ទាប់​ពី​គាត់​បានដាក់​គោលដៅ​មក​រាជធានី​របស់​ចក្រ​ភព​អង់គ្លេស​។​

​    ​កីឡាករ​របស់​ក្រុម Paris Saint-Germain រូបនេះ ត្រៀមខ្លួន​ដើម្បី​ចាក​ចេញពី​ប្រទេស​បារាំង​នៅ​ចុងរដូវ​កាល​នេះ​នៅពេលដែល​កុងត្រា​របស់គាត់​ផុតកំណត់​ជាមួយ​ក្លឹប​។

​    ​ហើយ​ខ្សែប្រយុទ្ធ​អន្តរជាតិ​ស៊ុយអែត​រូបនេះ​ត្រូវ​បានដឹងថា នឹង​ជ្រើសរើស​ប្រទេស​អង់គ្លេស​ជា​គោលដៅ​បន្ទាប់​ពិសេស​គឺ​រាជធានី​របស់​អង់គ្លេស​តែម្តង ប្រសិនបើ​គាត់​ចាក​ចេញមក​ក្របខ័ណ្ឌ Barclays Premier League​។​

​    ​ព័ត៌មាន​នេះ​នឹងធ្វើ​ឱ្យ​ក្រុម​កាំភ្លើង​ធំ Arsenal និង​តោ​ខៀវ Chelsea ដែល​កំពុង​រក​ខ្សែប្រយុទ្ធ​បែបនេះ នឹងធ្វើ​ការ​តាម​យក​រូបគេ​នៅ​រដូវក្តៅ​នេះ​។ ប៉ុន្តែ​គេ​មិន​ប្រាកដថា Arsenal នឹង​នាំ​រូបគេ​មក​ទឹកដី Emirates នោះទេ ដោយសារតែ​ប្រាក់​ឈ្នួល​របស់ Ibrahimovic ក្នុង​មួយ​សប្តាហ៍​គឺ​ដល់​ទៅ ១៥ ម៉ឺន​ផោន ដូច្នេះ Chelsea មានប្រៀប​ត្រង់​កន្លែង​នេះ​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់