ញៀនថ្នាំដល់កម្រិតខ្ពស់រហូតអារកសម្លាប់ប្រពន្ធ,រួចអារកខ្លួនឯងតែជួយទាន់

ភ្នំពេញ ៖ បុរសម្នាក់ប្រើប្រាស់ថ្នាំញៀនរហូតដល់បែកស្លុយ ឈ្លោះជាមួយប្រពន្ធប្រដាប់ដោយកូនកាំបិតអារកសម្លាប់ប្រពន្ធ ស្លាប់ក្នុងថ្លុកឈាម ហើយអារកខ្លួនឯងរងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចធាក់ទ្វារសម្រុកចូលទៅចាប់បង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋនិង សមត្ថកិច្ច កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ នៅបន្ទប់ជួល ភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។

ប៉ូលិសនិយាយថា​ បុរសជាប្តីឈ្មោះ យា វិត អាយុ៣០ឆ្នាំ មានទីលំនៅភូមិម៉ោងទ្រេត ឃុំសំបូរ ស្រុករមាសហែក ខេត្តស្វាយរៀង ។ ចំណែកប្រពន្ធដែលស្លាប់ក្នុងថ្លុកឈាម ឈ្មោះ យិន ធិញ អាយុ៤២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិថ្មី ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង ។

តាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា បុរសជាប្តីញៀនថ្នាំរហូតបង្កជម្លោះជាមួយប្រពន្ធតាំងពីវេលាម៉ោងជិតភ្លឹថ្ងៃទី២៥កញ្ញាមកម្ល៉េះ​ ព្រោះខឹងសុំលុយទិញថ្នាំញៀនមិនបាន រហូតដល់វេលាម៉ោង៧ព្រឹក ស្រាប់តែអារកប្រពន្ធស្លាប់ក្នងថ្លុកឈាមផ្អើលដល់អ្នកជិតខាង រាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅអន្តរាគមន៍ធាក់ទ្វារសម្រុកចូលជួយ តែប្រពន្ធស្លាប់ក្នុងថ្លុកឈាមទៅហើយនិង ប្តីរងរបួសធ្ងន់ហៅរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យ ។

នាព្រឹកថ្ងៃដដែលសមត្ថកិច្ចចម្រុះបានចុះទៅពិនិត្យ កោសល្យវិច័យ លើសាកសពស្ត្រីជាប្រពន្ធ រួចទំនាក់ទំនងទៅក្រុមគ្រួសារមកទទួលដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។  ចំណែកជនសង្ស័យដឹកយកទៅមន្ទីរពេទ្យដោយមានសមត្ថកិច្ចយាមកាមការពារនិងកសាងសំណុំរឿងតាមនីតិវិធី ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab