តារាសម្តែង គង់ ច័ន្ទស្រីមុំ តំណាងផលិតផលម្សៅទឹកគោនូទ្រីលេត ចុះជួបអ្នកគាំទ្រនិងសម្ពោធសាខាចែកចាយខេត្តបាត់ដំបង

ភ្នំពេញ-ក្រុមហ៊ុន នូទ្រីលេត ម៉ាស្ទ័រ អិលអិម ខូអិលធីឌី បានសម្ពោធបើកលក់ផលិតផលក្នងក្រុមហ៊ុនរបស់ខ្លួនសាខាខេត្ត បាត់ដំបង ជាផ្លូវការ កាលពីថ្ងៃទី22 ខែកញ្ញា ឆ្នាំ2019 ដោយមានវត្តមាន អ្នកនាង គង់ ចាន់ស្រីមុំ អ្នកតំណាងផលិតផល ពិធីការនីសម្បូរវោហា កញ្ញា សុភ័ក្រ កុសុម៉ា និងថ្នាក់ដឹកនាំជាន់ខ្ពស់នៅក្នុងក្រុមហ៊ុនផងដែរ។

តារាសម្តែងស្រីរូបស្រស់ អ្នកនាង គង់ ចាន់ស្រីមុំ បាននិយាយថា ក្នុងនាមជាអ្នកតំណាងផលិតផលម្សៅទឹកដោះគោ នូ អ្នកនាងពិតជាមាចក្តីរីករាយជាខ្លាំង ដែលចូលរួមក្នុងពិធីពង្រីកសាខារបស់ក្រុមហ៊ុនកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា ហើយអ្នកនាងនឹងមិនរារែក ក្នុងការណែនាំ ទៅកាន់អតិថិជនទាំងអស់គ្នាអោយជ្រើសរើសផលិតផលម្សៅទឹកដោះគោ នូទ្រីលេត នោះឡើយ ព្រោះថាម្សៅទឹកដោះគោ នូទ្រីលេត គឺជាផលិតផលម្សៅទឹកដោះគោដែលមានគុណភាពខ្ពស់ មានសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនមុខ ដែលផ្តល់ការលូតលាស់យ៉ាងល្អប្រសើរ ដល់ផ្នែករាងកាយ និងប្រាជ្ញាស្មារតីរបស់កុមារ។ ជាក់ស្តែង ម៉ូម៉ូ កូនស្រីរបស់អ្នកនាងគឺកំពុងតែប្រើប្រាស់ម្សៅទឹកដោះគោ នូទ្រីលេតផ្ទាល់តាំងពីកើតមក ព្រោះថា អ្នកនាងមមាញឹកក្នុងការងារសិល្បៈរបស់អ្នកនាងផង និងអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នកនាងផង ទើបអ្នកនាងសម្រេចចិត្តជ្រើសរើសយកម្សៅទឹកដោះគោ នូទ្រីលេត អោយកូនស្រីជាទីស្រលាញ់របស់អ្នកនាងប្រើប្រាស់។ តែអ្នកនាងក៏បានណែនាំអោយអ្នកម្តាយទាំងអស់ ព្យាយាមបំបៅដោះកូនដោយទឹកដោះ អោយអស់ពីលទ្ធភាពផងដែរ ព្រោះថាទឹកដោះម្តាយ គឺមានសារៈសំខាន់បំផុតសម្រាប់ការលូតលាស់របស់ទារក និងកុមារ។ 

ចំណែកលោកស្រី ខុន កែវកេសី ជាអគ្គនាយិកាក្រុមហ៊ុន នូទ្រីលេត ម៉ាស្ទ័រ អិលអិម ខូអិលធីឌី បានថ្លែងថា  លោកស្រីពិតជាសប្បាយរីករាយ និងអរគុណជាខ្លាំងដល់អតិថិជនទាំងអស់ដែលបានគាំទ្រ និងប្រើប្រាស់ផលិតផលនានារបស់ក្រុមហ៊ុន ដែលក្នុងរយៈកាល2 3ឆ្នាំចុងក្រោយនេះ គឺមានអតិថិជនកើនឡើងយ៉ាងច្រើន ដែលនឹកស្មានមិនដល់ ទើបអ្នកស្រីសម្រេចចិត្តពង្រីកការចែកចាយអោយកាន់តែទូលំទូលាយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ហើយអ្នកស្រីក៏បានបន្តថា អ្នកស្រីនឹងពង្រីកការចែកចាយអោយកាន់តែទូលំទូលាយជាងនេះទៅទៀត នៅពេលខាងមុខ។ 

គូសបញ្ជាក់ផងដែរថា ក្រុមហ៊ុន នូទ្រីលេត ម៉ាស្ទ័រអិលអិម ខូអិលធីឌី បានបើកដំណើរការអស់រយៈពេលជាង8ឆ្នាំមកហើយ ដែលសព្វថ្ងៃក្រុមហ៊ុនមាននាំចូលនៅផលិតផលម្សៅទឹកដោះគោសម្រាប់ស្ត្រីមានផ្ទៃពោះ និងម្សៅទឹកដោះគោសម្រាប់កុមារ ដូចជា៖ ម្សៅទឹកដោះគោ នូទ្រីម៉ាម និងម្សៅទឹកដោះគោ អ៊ិនមៀលនូទ្រីសិនម៉ាម សម្រាប់ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅកូនដោយទឹកដោះ និងផលិតផលម្សៅទឹកដោះគោ នូទ្រីលេត និងអ៊ិនមៀល ជាផលិតផលម្សៅទឹកដោះគោសម្រាប់ទារក និងកុមារ។ ហើយក្រុមហ៊ុននឹងនាំចូលនូវផលិតផលម្សៅទឹកដោះគោថ្មីមួយប្រភេទទៀតផងដែរ នាពេលឆាប់ៗខាងមុខនេះ ៕ 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab