រថយន្ដក្រឡុកស៊ីម៉ង់ត៍បុករថយន្តHYUNDAIជ្រុលបុកម៉ូតូរបួសម្នាក់នៅផ្លូវជាតិលេខ៨

ណ្ដាលឱ្យរថយន្ដមួយគ្រឿងខ្ទាតមកបុកជនរងគ្រោះជាអ្នកអង្គុយលើម៉ូតូរបួសធ្ងន់កើតឡើង នៅវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រ៤៥-៤៦ស្ថិតក្នុងភូមិ- ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

ប៉ូលិសនិយាយថា ភាគីរថយន្ដបង្កម៉ាក HYUNDAI ធុនធំ ប្រភេទរថយន្ដក្រឡុកស៊ីម៉ង់ត៍ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ5A-0355 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់) ។ ចំណែកភាគីខាងរថយន្ដ ប្រភេទដឹកទំនិញមួយគ្រឿងទៀតនោះម៉ាក HYUNDIA ធុនធំ ពណ៌ខៀវ ពាក់ស្លាក លេខភ្នំពេញ 3D-9305 បើកបរដោយឈ្មោះ ផាត រិទ្ធី ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិព្រៃស្នៀត ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង ។ 

ចំពោះជនរងគ្រោះដែលរងរបួសធ្ងន់ឈ្មោះ ម៉ៅ ប៊ុនថន ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិបត់សន្រ្ទា ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ជាអ្នកបើកបរម៉ូតូម៉ាក HONDA ធុនសេ25 ពណ៌ ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HK-8601 ។

ប៉ូលិសបន្ដថា ដំបូងគេបានឃើញរថយន្ដក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង បើកបរតាមបណ្ដោយផ្លូវជាតិលេខ៨ ក្នុងទិសដៅពីជើងទៅត្បូង ដោយល្បឿនលឿន។  លុះមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតជ្រុលទៅបុកគូទរថយន្ដមួយគ្រឿងទៀតប្រភេទដឹកទំនិញ ដែលចតលើចិញ្ចើមផ្លូវពេញមួយទំហឹង បណ្ដាលឱ្យរថយន្ដប្រភេទដឹកទំនិញនោះរុញទៅមុខ ក៏បានបុកម៉ូតូបុរសម្នាក់នៅលើម៉ូតូដែលឈប់លើចិញ្ចើមផ្លូវ ខណៈកំពុងទិញអីវ៉ាន់បណ្តាលឱ្យបុរសរងគ្រោះជាអ្នកបើកបរម៉ូតូនោះទទួលរងរបួសធ្ងន់។ ជនរងគ្រោះរងរបួសធ្ងន់ ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត្ររាជធានីភ្នំពេញ ។ 

ចំណែករថយន្ដទាំង២គ្រឿងនិងម៉ូតូជនរងគ្រោះ ត្រូវបានប៉ូលិសចរាចរណ៍ ចុះពិនិត្យវាស់វែង រួចកសាងឯកសារយកទៅរក្សាទុកនៅអធិការដ្ឋានស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ប៉ូលិសបញ្ជាក់ថា ករណីនេះ គឺបណ្ដាលមកពីអ្នកបើកបររថយន្តម៉ាក្រឡុកស៊ីម៉ង់ត៍ បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នទើបបណ្ដាលឱ្យគ្រោះថ្នាក់ដល់អ្នកដទៃ ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab