ពលករខ្មែរធ្វើការសំណង់នៅខេត្តឈុនបុរី ប្រទេសថៃ ស្លាប់ម្នាក់របួស៣នាក់ដោយសារបាក់ពិដានអគារកំពុងសាងសង់​

បន្ទាយមានជ័យ ៖ មានករណីពលករខ្មែរធ្វើការសំណង់នៅប្រទេសថៃ៤នាក់រងគ្រោះបាក់ពិដានអគារកំពុងសាងសង់​ បណ្តាលឱ្យស្លាប់ម្នាក់នៅកន្លែងកើតហេតុ ចំណែក៣នាក់ទៀតរបួសធ្ងន់ស្រាលកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងតំបន់ Pattaya ស្រុកបាងឡាម៉ុង ខេត្តឈុនបុរី ប្រទេសថៃ ។ 

សេចក្ដីរាយការណ៍ពីប្រទេសថៃប្រាប់ថា​ ពលករខ្មែររងគ្រោះថ្នាក់ដោយសារការបាក់ពីដានអគារ នោះមាន៤នាក់រួមមាន ទី១-ឈ្មោះ ឡម ចាន់ថន ភេទប្រុស អាយុ ២០ឆ្នាំ មានស្រុកកំណើតនៅភូមិតាមាន់ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ (ស្លាប់) ,ទី២-ឈ្មោះ ឡម ចាន់ឌី ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិតាមាន់ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ (របួសធ្ងន់) ,ទី៣-ឈ្មោះ លិន ភេទប្រុស អាយុ ១៨ឆ្នាំ ស្រុកកំណើតនៅខេត្តបាត់ដំបង និងទី៤-ឈ្មោះ ណាម តាន ភេទស្រី អាយុ ១៩ឆ្នាំ (របួសធ្ងន់)។

យោងតាមសេចក្ដីរាយការណ៍បញ្ជាក់ពីសាច់ញាតិប្រាប់សមត្ថកិច្ចថា  មុនកើតហេតុជនរងគ្រោះទាំង៤នាក់ កំពុងធ្វើការខណៈមេឃកំពុងភ្លៀងតែរលឹមស្រិចៗ នៅអគារកម្ពស់៧ជាន់ ។ ពេលនោះពិដានដែលខាងក្រុមហ៊ុនបានចាក់បេតុងនៅជាន់ទី៨ក៏ស្រុតបាក់សង្កត់លើពលករខ្មែរ៤នាក់ ដែលកំពុងធ្វើការនោះស្លាប់ម្នាក់ និង៣នាក់ទៀតរងរបួសធ្ងន់ស្រាល ។ 

ប្រភពបន្តថា ក្រោយពីពលករខ្មែររងគ្រោះ គេឃើញមានកម្លាំងជំនាញសមត្ថកិច្ចថៃ ចុះដល់កន្លែងកើតហេតុដើម្បីជួយសង្គ្រោះដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងតំបន់នោះ។ បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបាងឡាម៉ុង និងមន្ទីរពេទ្យក្រុងថេបផាត់ថាយ៉ា ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab