កីឡាករវ័យក្មេង Faustino Angorin នឹងបង្ហាញមុខលើកដំបូងជាមួយក្រុម Chelsea នៅក្របខណ្ឌ Carabao Cup

        កីឡាករ​វ័យ​ក្មេង Faustino Angorin គ្រោង​នឹង​ក្លាយ​ជា​កីឡាករ​ថ្នាល​បន្ទាប់របស់ក្រុម Chelsea ​ដែល​ទទួល​បាន​ឱកាស​បង្ហាញមុខ​ក្នុង​ក្រុមជម្រើស​របស់​លោក Frnak Lampard ។

        គេជឿថា កីឡាករ​វ័យ​១៧​ឆ្នាំ​រូបនេះ​នឹងត្រូវ​បញ្ចូល​ក្នុង​ក្រុមជម្រើស​សម្រាប់​ការប្រកួត​ក្របខណ្ឌ Carabao Cup ជាមួយ​ក្រុម Grimsby។ ខ្សែបម្រើ​ប្រយុទ្ធ​រូបនេះ​ត្រូវ​បាន​គេចាត់ទុក​ថា ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ល្អចេញ​ពី​ថ្នាល​របស់​ក្លឹប​ Chelsea​ ហើយគ្រូបង្វឹក​លោក Lampard និងជំនួយ​ការJody Morris ចាប់​អារម្មណ៍​ Faustino ចាប់​តាំងពី​លោកទាំងពីរ​មក​ដល់​ពហុកីឡាដ្ឋាន Stamford Bridge កាលពីដើម​រដូវក្តៅនេះ។

        នៅ​ពេល​នេះ Faustino គ្រោង​នឹង​ក្លាយ​ជា​សមាជិក​វ័យ​ក្មេង​របស់​ក្លឹបឆេលស៊ី​ដែល​គ្រោង​ទទួល​បាន​ឱកាស​បង្ហាញមុខក្នុង​​ក្រុម​ជម្រើស​ ហើយ​ក្រុម​ការងារ​បង្វឹក​មិនស្ទាក់ស្ទើរ​នឹង​ការ​ប្រើប្រាស់កីឡាករ​វ័យ​ក្មេង​នោះទេ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab