Man Utd បញ្ជូនក្រុមការងារទៅអ៊ីតាលី ដើម្បីឃ្លាំមើលសមត្ថភាពកីឡាករ Sandro Tonali របស់ក្លឹប Brescia

        ក្រុម​ការងារ​របស់​ក្លឹប​ Man Utd ​នឹង​ទៅ​ប្រទេសអ៊ីតាលី ដើម្បី​ឃ្លាំ​មើល​សមត្ថភាព​របស់​កីឡាករ Sandro Tonali អំឡុង​ពេល​ក្រុម Brescia ​ប្រកួតជាមួយ​ក្រុម Juventus ។

        តាម​ព័ត៌មាន​ថា Man Utd ​បាន​បញ្ជូន​ក្រុម​ការងារ​ទៅតាម​ដាន​ការប្រកួត​របស់​កីឡាករ​រូបនេះ​​ ដែល​បច្ចុប្បន្ន​ជា​ប់ជា​ជម្រើសក្រោម​អាយុ ​២១​ឆ្នាំ​របស់​អ៊ីតាលី។

        Man Utd ​មិនមែនជា​ក្លឹប​តែមួយគត់​ដែល​ចាប់អារម្មណ៍​លើ​ខ្សែ​បម្រើ​រូបនេះ​ទេ​ ស្របពេល​ក្លឹប​ Dortmund ក៏កំពុង​ចាប់អារម្មណ៍​ផងដែរ។ ចំណែក​ក្លឹបយក្ស​ Juventus ក៏​ត្រូវ​បាន​គេជឿថា ចង់បាន​ Sandro ផងដែរ។

        កីឡាករ​វ័យ​១៩​ឆ្នាំ​ ដែល​ត្រូវ​បាន​គេប្រៀប​ប្រដូច​ទៅនឹង​​ Andrea Pirlo ដោយ​សារតែ​ស្ទីល​លេង​និង​ទុកសក់​វែង​ដូចគ្នា​នោះ កំពុង​ត្រេក​ត្រអាលនឹង​រដូវកាល​ដំបូង​របស់ខ្លួននៅក្របខណ្ឌ Serie A បន្ទាប់ពី​ប្រម៉ូតឡើង​មក​ថ្មីជាមួយ​ក្រុម Lombardy កាលពីរដូវកាល​មុន៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab