ប្រធានាធិបតីអ៊ីរ៉ង់ថាអ៊ីស្រាអែលជួយដល់ពួក ISIS គ្រប់បែបយ៉ាងទាំងជួយព្យាបាលរបួសដល់ពួកអ្នកប្រយុទ្ធ និង ផ្តល់អាវុធឱ្យពួកគេ

មេដឹកនាំអ៊ីរ៉ង់ Hassan Rouhani បានអះអាងថា អ៊ីស្រាអែលកំពុងគាំទ្រដល់ក្រុម ISIS និងជួយព្យាបាលអ្នកប្រយុទ្ធដែលរងរបួសរបស់ពួកគេទៀតផង។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃពុធទី២៥កញ្ញា។

លោក Hassan Rouhani ដែលកំពុងនៅក្រុងញូវយ៉កសម្រាប់មហាសន្និបាតអង្គការសហប្រជាជាតិនៅសប្តាហ៍នេះ បានអះអាងថា "គ្មានអំពើភេរវកម្មលើពិភពលោកណាអាចប្រៀបផ្ទឹមនឹងសកម្មភាពរបស់អ៊ីស្រាអែលបាននោះឡើយ" ហើយបានទទូចថា "អ៊ីរ៉ង់គឺជាប្រទេសមួយដែលបាននាំមកនូវសន្តិភាពនៅក្នុងតំបន់"។

ថ្លែងប្រាប់ទូរទស្សន៍ Fox News ក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយកាលពីយប់ថ្ងៃអង្គារ លោកបានអះអាងថា អ៊ីស្រាអែលបានព្យាបាលក្រុមជីហាដនិយម ISIS នៅក្នុងមន្ទីរពេទ្យនិងផ្គត់ផ្គង់អាវុធដល់ក្រុមភេរវកម្មនេះ។

លោកក៏បានបាញ់ឈឺៗដាក់ទីក្រុងវ៉ាស៊ីនតោនផងដែរថាបានផ្តល់ហិរញ្ញប្បទានដល់ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតក្នុងសង្គ្រាមនៅយេម៉ែនដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់៕ 

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab