ម៉ាឡេស៊ីបើកសម្ភោធសួនទឹកវែងបំផុតឆ្លងកាត់ព្រៃព្រឹក្សា អ្នកខ្សោយបេះដូងកុំសាកល្បងអីល្អជាង

នៅចំកណ្តាលព្រៃទឹកភ្លៀងរបស់ម៉ាឡេស៊ី សំឡេងសត្វស្វានិងសម្រែកបក្សីគឺស្ថិតនៅក្នុងចំណោមសំឡេង ដែលជ្រាបចូលទៅក្នុងប្រព័ន្ធអេកូឡូស៊ីសម្បូរទៅដោយសត្វព្រៃ។

ប៉ុន្តែនៅពេលឆាប់ៗនេះស្រែកហ៊ោកញ្ជ្រៀវនឹងចាប់ផ្តើមផ្ទុះឡើង បន្ទាប់ពីទោងសម្រូតពីលើភ្នំដ៏វែងបំផុតលើពិភពលោកត្រូវបានដាក់ឱ្យដំណើរការឆ្លងកាត់ព្រៃដ៏ខៀវស្រងាត់របស់ម៉ាឡេស៊ី។

លាតសន្ធឹងប្រវែង ១១១១ ម៉ែត្រ បំពង់សម្រូតខ្លួនតាមទឹកពណ៌ខៀវលឿងនៅសួនទឹក  ESCAPE ក្នុងភាគខាងជើងរដ្ឋប៉េណាំង​ នឹងឃើញអ្នកចូលចិត្តស្វែងរកក្តីរំភើប ឡើងលើជិះលើពោងសិន មុននឹងសម្រូតខ្លួនចុះក្រោមប្រហែល ៤ នាទី។

ចំណុចចាប់ផ្តើមគឺនៅលើកំពូលភ្នំកម្ពស់ ៧០ ម៉ែត្រ ជាមួយភ្ញៀវនឹងត្រូវដឹកទៅដល់កំពូលភ្នំដោយកន្ត្រកយោងសាងសង់ឡើងយ៉ាងពិសេស៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab