លើពិភពលោកទើបតែមាន១ករណីហ្នឹង! ស្ត្រីម្នាក់ប្តឹងអ្នកដឹកស្រោម ដែលយកស្រោមមកសណ្ឋាគារយឺតពេក ទើបនាងមានផ្ទៃពោះ

ស្រ្តីម្នាក់មកពីខេត្តស៊ូចូវ ប្រទេសចិន បានទម្លាក់កំហុសទៅលើបុរសអ្នកដឹកជញ្ជូនស្រោមអនាម័យម្នាក់ ដែលបានធ្វើដំណើរយឺតជាងប្រាំបីនាទីពីការសន្យា ហើយបានប្តឹងគាត់ទារសំណង ៣០.០០០យ័ន (៥.៨០៤ដុល្លារ)។ នេះបើយោងតាមវេបសាយ Asiaone ចេញផ្សាយកាលពីម្សិលមិញ។

ស្រ្តីដែលគេកំណត់អត្តសញ្ញាណត្រឹមឈ្មោះ Su រូបនេះ បានកុម៉្មង់ស្រោមអនាម័យពីសេវាកម្មអនឡាញមួយកាលពីខែមុន ដែលសន្យាថាដឹកទៅឱ្យពួកគេក្រោមរយៈពេល២០នាទី។

ទោះជាយ៉ាងណាក្តី បន្ទាប់ពីងូតទឹករួច នាងបានទទួលសារមួយដោយនិយាយថា ដោយសារតែអាកាសធាតុមិនល្អ អ្នកដឹកជញ្ជូនអាចនឹងទៅដល់យឺតបន្តិចបន្តួច។ ដោយខាំមាត់អត់ទ្រាំយូរបន្តិចមិនបាន នាង Su និងមិត្តប្រុសរបស់នាងបានរួមភេទជាមួយគ្នា។ អ្នកដឹកជញ្ជូនស្រោមបានធ្វើដំណើរទៅដល់ក្នុងរយៈពេល ២៨នាទី ប៉ុន្តែអ្នកទាំងពីរបានរួមភេទជាមួយគ្នាហើយជាស្រេច។

កាលពីដើមខែនេះ នាង Su បានរកឃើញថា នាងមានផ្ទៃពោះ ហើយបច្ចុប្បន្នកំពុងដាក់ពាក្យបណ្តឹងប្តឹងអ្នកដឹកជញ្ជូនស្រោម។ នាងបាននិយាយថា "ប្រសិនបើគាត់ដឹកស្រោមមកទាន់ពេល រឿងនេះនឹងមិនកើតឡើងបានទេ"។

នាង Su កំពុងទាមទារសំណងសម្រាប់ថ្លៃថ្នាំ និងថ្លៃពរពោះ៕ 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab