ប្រធានក្រុមហ៊ុនបារីអេឡិចត្រូនិច Juul លាលែងពីតំណែង ដោយឧបករណ៍នេះប៉ះពាល់សុខភាពសួតខ្លាំងពេកសម្រាប់អ្នកជក់

លោក Kevin Burns នាយកប្រតិបត្តិក្រុមហ៊ុនបារីអេឡិចត្រូនិច Juul បានលាលែងពីតំណែង ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងជុំវិញហានិភ័យសុខភាពទៅលើការជក់បារីអេឡិចត្រូនិច និងការរិះគន់យ៉ាងគំហុកនៃទីផ្សាររបស់ខ្លួន។ នេះបើយោងតាមវេបសាយ BBC។

ក្រុមហ៊ុននេះបានប្រកាសថា ខ្លួននឹងដករាល់ការផ្សាយពាណិជ្ជកម្មនៅអាមេរិកទាំងអស់។

ក្រុមហ៊ុន Juul បាននិយាយថា លោក Burns នឹងត្រូវជំនួសភ្លាមៗដោយលោក KC Crosthwaite ដែលជាអតីតប្រធានមន្រ្តីកំណើននៃក្រុមហ៊ុនថ្នាំជក់ដ៏ធំឈ្មោះ Altria។

ក្រុមហ៊ុន Juul គឺមានហ៊ុន ៣៥ភាគរយគ្រប់គ្រងដោយក្រុមហ៊ុន​ថ្នាំជក់ Altria ហើយពីមុនត្រូវបានគេចោទប្រកាន់ពីបទផ្តោតលើគោលដៅលក់បារីអេឡិចត្រូនិចឱ្យទៅក្មេងៗ។

ក្រុមហ៊ុននេះទទួលបានប្រជាប្រិយភាពពីវិនិយោគិនជាច្រើន និងបានដាក់ឯកសារកាលពីខែសីហា ដែលបង្ហាញថាខ្លួនបានទាក់ទាញមូលនិធិចំនួន ៣២៥លានដុល្លារ។

ទោះយ៉ាងណាក៏ដោយមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីហានិភ័យសុខភាពនៃបារីអេឡិចត្រូនិច និងផលប៉ះពាល់នៃការធ្វើទីផ្សាររបស់ឧបករណ៍មួយនេះ។

អាជ្ញាធរអាមេរិកកំពុងស៊ើបអង្កេតលើការរងរបួសសួតធ្ងន់ធ្ងរដែលមានសន្ទុះខ្ពស់ ទាក់ទងទៅនឹងបារីអេឡិចត្រូនិច៕

adverise with khmeread
tiger
Loading ad ...