របាយការណ៍ថ្មីរបស់ UN លាតត្រដាងថា ចាប់ពីឆ្នាំ២០៥០តទៅ បណ្តាទីក្រុងធំៗមាត់សមុទ្រនឹងជួបគ្រោះធម្មជាតិកាចសាហាវរាល់ឆ្នាំ

របាយការណ៍ថ្មីមួយរបស់អង្គសហប្រជាជាតិបានព្រមានថា ការផ្លាស់ប្ដូរអាកាសធាតុនឹងបង្កឱ្យមានការខូចខាតមិនធ្លាប់មានពីមុនមកចំពោះមហាសមុទ្រពិភពលោក ហើយនឹងបណ្តាលឱ្យមានការបំផ្លិចបំផ្លាញ ប្រសិនបើការបញ្ចេញផ្សែងពុលនៅតែបន្ត។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី ២៥ កញ្ញា។

របាយការណ៍ចុងក្រោយបំផុតពី IPCC បានរកឃើញថា នៅត្រឹមឆ្នាំ ២០៥០ តំបន់ឆ្នេរជាច្រើននឹងជួបគ្រោះមន្តរាយណ៍ធ្ងន់ធ្ងររៀងរាល់ឆ្នាំ ហើយនឹងជះផលប៉ះពាល់ដល់ប្រជាជនរាប់លាននាក់ និងបង្កឱ្យមានការបំផ្លិចបំផ្លាញផងដែរ។

ការបំភាយផ្សែងពុលបា​នផ្លាស់ប្ដូរអាកាសធាតុរបស់ពិភពលោករួចទៅហើយ ដោយបង្កើនកម្ដៅផែន ១ អង្សា។ នេះធ្វើឱ្យទឹកសមុទ្រក្ដៅ និងបញ្ចេញអាស៊ីតច្រើន និងប៉ះពាល់ដល់ត្រីសមុទ្រ ខណៈដែលផ្ទាំងទឹកកករលាយកំពុងធ្វើឱ្យសមុទ្រកើនកម្ពស់ផងដែរ។

មនុស្សរាប់លាននាក់នៅជុំវិញពិភពលោក ដែលកំពុងរស់នៅក្នុងតំបន់ឆ្នេរ នឹងប្រឈមមុខការឡើងទឹកសមុទ្រ ព្យុះស៊ីក្លូន និងខ្យល់ព្យុះធំៗ ដោយបង្កឱ្យមានទឹកជំនន់ធំៗ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab