ប៉ូលិសខណ្ឌដង្កោនិងខណ្ឌទួលគោកចាប់ចោរលួចម៉ូតូម្នាក់ប្រគល់ឱ្យប៉ូលិសខណ្ឌចំការមនចាត់ការបន្ត

ភ្នំពេញ​ ៖​ ប៉ូលិសខណ្ឌដង្កោបានសហការជាមួយប៉ូលិសខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម២នាក់​ ត្រង់ចំណុចសណ្ឋាគារឡាក់គីស្តារឈូកទិព្វ ស្ថិតនៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅអធិការដ្ឋានប៉ូលិសខណ្ឌដង្កោ កាលពីនៅថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង២ និង៣០នាទីរសៀល។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ អាំ ប្រុស ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកោះគ ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល រួមនឹងវត្ថុតាង ១-ដែកជ្រុងចុងសំប៉ែតស្រួចចំនួន០៣, ២-ដង្កាប់ចំនួន០១, ៣-ដែកឆាបចំនួន០១, ៤-ដែកចំពុះទុងដកឈើចំនួន០១, ៥-សោខ្សៀលេខ៨ចំនួន០៤, ៦-កូនសោរម៉ូតូចំនួន០៥, ៧-ក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ថង់តូច, ៨-កាបូបស្ពាយពណ៌សូកូឡាចំនួន០១, ៩-សម្ភារៈប្រើប្រាស់គ្រឿងញៀន។ 

ក្រោយពីធ្វើការសាកសួរជនសង្ស័យ ឈ្មោះ អាំ ប្រុស បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) និងបក្ខពួកម្នាក់ទៀត ឈ្មោះ រ័ត្ន ភេទប្រុស អាយុ២៤ឆ្នាំ បានធ្វើសកម្មភាពលួចកាច់សោកយកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ផ្លាកលេខភ្នំពេញ 1CB-4189 នៅចំណុចកែងផ្សារទួលទំពូង សង្កាត់ទួលទំពូង១ ខណ្ឌចំការមន។ 

សមត្ថកិច្ចក៏បានសហការជាមួយប៉ូលិសខណ្ឌចំការមន រួចប្រគល់ជនសង្ស័យខាងលើ រួមនិងវត្ថុតាងឱ្យទៅប៉ូលិសខណ្ឌចំការមន ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab