រថយន្តកាមរីកែច្នៃប្រើហ្គាសមួយគ្រឿង ត្រូវបានភ្លើងឆាបឆេះខូចខាតសល់តែគ្រោងឆ្អឹង

សៀមរាប ៖ រថយន្តកែច្នៃដោយប្រើហ្គាសមួយគ្រឿង ត្រូវបានឆ្លងភ្លើងឆាបឆេះខូចខាតសល់តែគ្រោងឆ្អឹង កើតឡើងនៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១០ព្រឹក នៅចំណុច ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក ស៊ុន អេង អធិការប៉ូលិសស្រុកស្វាយលើបានឱ្យដឹងថា  រថយន្តដែលត្រូវភ្លើងឆេះ ម៉ាកកាមរី ពណ៌ខ្មៅ សេរីឆ្នាំ ១៩៩៣ ស្លាកលេខ ភ្នំពេញ ២C-៥៨៤៩ បើកបរដោយឈ្មោះ ឆន ដារ៉ា ភេទ ប្រុស អាយុ ២៧ឆ្នាំ រស់នៅ ភូមិត្រពាំងខ្នា ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។មូលហេតុ បណ្តាលឱ្យឆាបឆេះ គឺដោយសារធ្លាយទុយោហ្គាសដែលកែច្នៃដាក់ភ្ជាប់រថយន្ត។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចបានយករថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់អស់មួយរថយន្តទេីបរលត់ជាស្ថាពរ៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab