ទាហានម្នាក់រត់យ៉ាងលឿនគេចពីប៉េអឹម២នាក់ រត់រហូតដល់ជួបដូនជីញាក់សាច់!

សំណើច ៖ ទាហានអាមេរិកម្នាក់បានរត់យ៉ាងលឿនទាំងដង្ហើមដកសឹងមិនស្មើគ្នា រួចសុំអង្វរដូនជីម្នាក់យ៉ាងដូច្នេះ "សូមជួយខ្ញុំផង តើឱ្យខ្ញុំពួនក្រោមសារ៉ុងដូនជីបន្តិចបានទេ។ ខ្ញុំនឹងពន្យល់តាមក្រោយ"។ ដូនជីយល់ព្រម...មួយសន្ទុះក្រោយមកក៏ឃើញប៉េអឹម២នាក់រត់មក ហើយសួរដូនជីថា "ដូនជី តើបានឃើញកូនទាហានម្នាក់រត់កាត់ទីនេះទេ?"។ ដូនជីតបថា "ទាហានហ្នុងរត់ទៅផ្លូវនេះបាត់ហើយ"។ 

បន្ទាប់ពីប៉េអឹមចេញបាត់ទៅ ទាហាននោះក៏លូនចេញពីក្រោមសារ៉ុង ហើយនិយាយថា "ខ្ញុំមិនដឹងរកពាក្យអ្វីអរគុណដូនជីទេ។ ដូចដូនជីឃើញស្រាប់ហើយ ខ្ញុំមិនចង់ទៅធ្វើសង្គ្រាមនៅស៊ីរីទេ"។ ដូនជីតបថា "យាយដឹងហើយ មិនបាច់ពន្យល់ច្រើនទេ"។ កូនទាហាននោះបន្ថែមថា "ខ្ញុំសង្ឃឹមថាដូនជីមិនប្រកាន់នឹងសម្តីខ្ញុំ ប៉ុន្តែដូនជីពិតជាមានជើងវែងអស្ចារ្យមែន!"។ ដូនជីតបវិញថា "បើអាក្អូនងើយមើលទៅលើបន្តិច នឹងឃើញប្លោក២គ្រាប់ជាមិនខាន...ខ្ញុំក៏មិនចង់ទៅធ្វើសង្គ្រាមនៅស៊ីរីដែរ"៕ 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab