តារាអនឡាញចិនដ៏ល្បីល្បាញ ត្រូវបានម្ចាស់ផ្ទះជួលទម្លាយវីដេអូបង្ហាញមាយាទដូចឆ្កែរបស់អ្នក ឥឡូវចាប់ផ្តើមអស់ល្បីហើយ

តារាអ៊ីនធឺណេតចិនដ៏មានឥទ្ធិពលមួយរូប ដែលថតប្លុកស្តីអំពីរបៀបរស់នៅបែបស៊ីវីល័យរបស់នាង ត្រូវបានទម្លាយរូបភាពដ៏អាម៉ាស់ដោយម្ចាស់ផ្ទះជួលរបស់នាង ដែលបានលាតត្រដាងបន្ទប់ជួលដ៏ស្មោគគ្រោករបស់តារាអនឡាញរូបនេះ។

នាង Lisa Li ទទួលបានអ្នក Follow ១,១លាននាក់នៅលើឆានែលបណ្តាញសង្គមយក្សចិន Sina Weibo របស់នាង ដោយការបង្អួតពីជីវិតនៃការធ្វើដំណើរកម្សាន្តហ៊ឺហា និងចូលភោជនីយដ្ឋានថ្លៃៗ។

ប៉ុន្តែក្នុងជីវិតពិត នាងបានលាក់ខ្លួននៅក្នុងបន្ទប់ជួលមួយដូចរន្ធកណ្តុរក្នុងទីក្រុងស៊ីអាន​ ភាគខាងជើងប្រទេសចិន ដែលផ្ទុកទៅដោយសំរាម អាហារផ្អូម និងអាចម៍ឆ្កែពាសពេញបន្ទប់។

ដោយហួសចិត្តថ្លែងមិនចេញដែលម្ចាស់ផ្ទះជួលរបស់នាងបានលង់ខ្លួនឱ្យបន្ទប់របស់គាត់ធ្លាក់ចូលទៅក្នុងភាពស្អុយអសោចបែបនេះ ម្ចាស់ផ្ទះលោកស្រី Chen បានចូលទៅក្នុងបន្ទប់នេះដើម្បីសម្អាត ដោយភ្ជាប់ជាមួយនឹងកាមេរ៉ាទៅជាមួយដើម្បីផ្តិតទិដ្ឋភាពទាំងស្រុងបង្ហោះទៅលើអនឡាញ។

វីដេអូមានចំណងជើង "ជីវិតមុខពីរ" របស់លោកស្រី Chen មួយនេះទទួលបានភាពល្បីល្បាញយ៉ាងឆាប់រហ័ស ខណៈដែលអ្នកគាំទ្រលង់នឹងសម្រស់សាច់សហ្មត់ខៃ ជាមួយនឹងភាពស៊ីវីល័យរបស់នាង Lisa Li បាននាំគ្នានិយាយថាពួកគេនឹងមិនចូលទៅមើលវីដេអូរបស់នាងទៀតទេ។

ចាប់តាំងពីវីដេអូនេះត្រូវបានចេញផ្សាយនៅលើអនឡាញ នាង Li បានចេញមុខសុំទោសលោកស្រី Chen និងបានសន្យាសម្អាតបន្ទប់នេះឱ្យស្អាតដូចដើមវិញ៕

 

adverise with khmeread
tiger
Loading ad ...