adverise with khmeread 1

​ចិន​ព្រមាន​ពី "​គ្រោះថ្នាក់​" នៃ​ការមើល​រឿង​កូរ៉េ​ដែល​កំពុង​ពេញនិយម "Descendants Of The Sun"

ប្រជាប្រិយភាព​នៃ​ភាពយន្ត​ភាគ​កូរ៉េ​រឿង "Descendants Of The Sun" ក្នុងប្រទេស​ចិន​បាន​កំពុងផ្តល់​ផលប៉ះពាល់​ដល់​រដ្ឋាភិបាល​របស់​ប្រទេស​នេះ​។​
 
​យោងទៅលើ​គេហទំព័រ AsiaOne កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​បានឱ្យដឹងថា ក្រសួង​សន្តិសុខ​សាធារណៈ​របស់​ចិន​បាន​ផ្ញើ​សារ​ព្រមាន​មិនឱ្យ​មើល​រឿង​មួយ​នេះ​នៅលើ​គេហទំព័រ Weibo របស់ខ្លួន​ទេ​។​

​ក្នុង​សារ​ថ្លែង​ប្រមាន​មួយ​នេះ​បាន​បញ្ជាក់ថា "​សន្ទុះ​នៃ​អ្នកគាំទ្រ​ខ្សែភាពយន្ត "Descendants Of The Sun" ដែល​បាន​ចូលរួម​សម្តែង​ដោយ​លោក Song Joong Ki បាន​ផុសផុល​ជាខ្លាំង ខណៈដែល​វា​ត្រូវបាន​ចាប់ផ្តើម​ចាក់​បញ្ចាំ​ង​នៅក្នុង​ប្រទេស​កូរ៉េ និង​ចិន​។ គេ​អាច​មើលឃើញ​យ៉ាងច្បាស់​ថា​ប្រជាជន​ចិន​ជាច្រើន​កំពុង​ធ្លាក់ចូល​អន្លង់​ស្នេហ៍​របស់ Song ដែលជា​តួឯក​ប្រុស​ក្នុង​ខ្សែភាពយន្ត​មួយ​នេះ​។ ការ​ទស្សនា​ភាពយន្ត​កូរ៉េ​នឹង​អាចមាន​គ្រោះថ្នាក់ និង​អាច​ផ្តល់​ផលប៉ះពាល់​ផ្នែក​ច្បាប់​ទៀតផង​"​។​

​រឿង​ដែលមាន ១៦ ភាគ​របស់​ទូរទស្សន៍ KBS2 ដែល​បង្ហាញ​ឈុត​ឆាក​ប្រតិបត្តិការ​យោធា​នៅក្នុង​ប្រទេស​ប្រឌិត​មួយ សម្តែង​ដោយ Song និង​តារា​សម្តែង​ស្រី Song Hye Kyo ឬ​ហាន់​ជី​អ៊ុន មាន​អ្នកមើល​សរុប​ដល់​ទៅ ៤៤០​លាន​ដង នៅលើ​វេ​ប​សាយ​វីដេអូ iQIYI របស់​ប្រទេស​ចិន​។

​ក្នុង​ផុស​មួយ​នៅលើ Weibo ក្រសួង​បានបង្ហាញ​ករណី​ធ្ងន់ធ្ងរ​ជាច្រើន​ទាក់ទង​នឹង​ការមើល​រឿង​កូរ៉េ​ល្បីៗ​។ ក្រសួង​បាន​លើកឡើងថា ករណី​លែងលះ​រវាង​ស្វាមីភរិយា ដោយសារតែ​មើល​រឿង​កូរ៉េ បាន​កើនឡើង​ខ្ពស់ ព្រោះ​បុរសៗ​ជា​ស្វាមី​បាននាំគ្នា​ទៅ​វះកាត់​យក​ស្ទីល​ទម្រង់​មុខ​តាម​តួ​កូរ៉េ​ទាំងនោះ​ដើម្បី​យកឈ្នះ​បេះដូង​ប្រពន្ធ​របស់ខ្លួន តែ​វា​មិនបាន​ដូច្នោះ​ទេ ផ្ទុយ​មកវិញ​គឺ​បានមក​វិញ​នូវ​ការ​លែងលះប៉ុណ្ណោះ​៕  

 

adverise with khmeread
ប្រភព៖ Lollipop

មតិយោបល់