ក្រសួងទេសចរណ៍ និងក្រសួងពានិជ្ជកម្ម រៀបចំពិព័រណ៍អាហារ និងភេសជ្ជៈ នៅចុងខែតុលា ២០១៩

    ភ្នំពេញ-យោងតាមការលើកឡើងរបស់មន្រ្តីក្រសួងទេសចរ បានបង្ហាញថា ពិព័រណ៍ចំណីអាហារ និងភេសជ្ជៈនឹងរួមចំណែកទាក់ទាញភ្ញៀវទេសចរ អោយចូលមកទស្សនាកម្ពុជា ដោយតាំងបង្ហាញម្ហូបអាហារ និងភេសជ្ជៈរបស់ខ្មែរ នេះជាការទាក់ទាញមួយរបស់ភ្ញៀវទេសចរ។ នេះជាការលើកឡើងរបស់លោក ច្រឡឹង សុមេធា អគ្គនាយករង នៃអគ្គនាយកដ្ឋានគ្រប់គ្រង ឧស្សាហកម្មទេសចរណ៍ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីពិព័រណ៍ «Wonderful 28 Lifestyle, Wine & Dine Expo» ដែលរៀបចំឡើងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩។

    ពិព័រណ៍ចំណីអាហារ និងភេសជ្ជៈនឹងរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៧ ខែតុលា ឆ្នាំ២០១៩ និងរៀបចំដោយសមាគមហិរញ្ញវត្ថុ និងសេដ្ឋកិច្ចអន្តរជាតិ (InFEA) និងគាំទ្រដោយក្រសួងទេសចរណ៍ និងក្រសួងពាណិជ្ជកម្ម ព្រមទាំងទទួលបានការឧបត្ថម ដោយធនាគារកាណាឌីយ៉ាភីអិលស៊ី , Wonder Capital Group។

    លោក ច្រឡឹង សុមេធា ថ្លែងឲ្យដឹងថា ពិព័រណ៍ចំណីអាហារ និងភេសជ្ជៈរៀបចំឡើងស្របជាមួយគោលនយោបាយរបស់ក្រសួងទេសចរណ៍ ដែលបានរៀបចំវិថីម្ហូបអាហារ ដោយក្នុងនោះបានរៀបចំចំនួន២៥ខេត្ត-ក្រុង។
លោកបានបន្ដថា ជាការពិតការទាក់ទាញទេសចរ មិនមែនតែសំដៅលើប្រាសាទអង្គវត្ត ឬធម្មជាតិនៅតាមប្រទេសឡើយ ផ្នែកវប្បធម៌ជាការទាក់ទាញទេសចរ យ៉ាងសំខាន់បំផុត មិនថាទេសចរណានោះឡើយ ពេលពួកគាត់ដំណើរកំសាន្ដ អ្វីដែលទាក់ទាញពួកគាត់បំផុត គឺវប្បធម៌នេះឯង។ ជាក់ស្ដែងពិព័រណ៍ចំណីអាហារ និងភេសជ្ជៈ និងទាក់ទាញភ្ញៀវទេសចរមកទស្សនា និងភ្លស្សចំណីអាហាររបស់ខ្មែរ។

    កម្មវិធីពិព័រណ៍ចំណីអាហារ និងភេសជ្ជៈ មានស្ដង់តាំងបង្ហាញចំនួន៣០០ស្តង់ ទំហំប្រហែលជា២ពាន់ម៉ែត្រការ៉េ និងមានគោលបំណងទាក់ទាញអ្នកជំនួញជិត៣ម៉ឺននាក់៕

adverise with khmeread
PR
tiger
Loading ad ...