សុគន្ធ នីសា បង្ហាញម៉ូត ឈុតអាពាហ៍ពិពាហ៍ដ៏រស់រវ៉ើក និងស្រស់ស្អាតមែនទែន

    ភ្នំពេញ-អីយ៉ា មើលសម្រស់របស់តារាចម្រៀង សុគន្ធ នីសា ក្នុងសម្លៀកបំពាក់នារីខ្មែរពិតជាស្រស់ស្អាតមែន ជាពិសេស ខណៈដែលអ្នកនាង បានចូលរួមសម្ពោធសម្អាងការ ពៅពៅ សម្អាងការ កាលពីថ្ងៃសៅរ៍ ទី២៩ កញ្ញា ២០១៩ ស្ថិតក្នុងខេត្តកំពង់ចាម ស្ថិតក្នុងបូរី (បូរី​ ឌីឌុក​)​ ក្រោមវត្តមាន របស់តារាប្រុសស្រីជាច្រើនដួង។ 

    នៅក្នុងពិធីសម្ពោធសម្អាងការនោះដែរ គេសង្កេតឃើញ តារាចម្រៀងស្រីសំលេងស្រទន់ សុគន្ធ នីសារ គ្រងឈុតកូនក្រមុំ បង្ហាញម៉ូតជាមួយបុរសសង្ហារ ប៉ែន ភ័ក្រសុធារឹទ្ធ ដែលមើលទៅឃើញពិតជាស្រស់ស្អាត និងសាកសមឥតខ្ចោះ ពីភាពប៉ិនប្រសព្វ និងឆ្នៃម៉ូត ដែលម្ចាស់សម្អាងការ បានបញ្ជាក់ថា រាល់គ្រឿងអល្ល័ង្កការ ដែលត្រូវបានជ្រើសរើស និង រចនាម៉ូត ចេញពីក្រសួងវប្បធម៌។ 

    ខណៈពេលដែលរដូវមង្គលមិនទាន់ឈានចូលដល់ ម្ចាស់សម្អាងការក៏មានការប្រូម៉ូសិន ពិសេសសម្រាប់ភ្ញៀវ ដែលកក់ចាប់ពីពេលនេះ តទៅ ដែរ ដើម្បីកុំអោយឱកាសនេះខកខាន អតិថិជន អាចទាក់ទងទៅ សម្អាងការ (ពៅពៅ សម្អាងការ) អោយបានរួសរាន់ដើម្បីបានទទួលកញ្ចប់សេវាកម្មពិសេស ពីសម្អាងការពៅពៅ។ 

    តោះចង់ដឹង តារាចម្រៀង សុគន្ធ នីសា បង្ហាញម៉ូតសម្អាងការ ស្អាតប៉ុណ្ណា ទស្សនាទាំងអស់គ្នា ! 

 

 

adverise with khmeread
tiger
Loading ad ...