ស្ត្រីម្នាក់គ្រាន់តែដោះអាវពីមុខកូនចុង៣នាក់ត្រូវប៉ូលិសចាប់ខ្លួននៅសហរដ្ឋអាមេរិក

ស្ដ្រីរដ្ឋ Utah ម្នាក់ បានសារភាពបន្ទាប់ពីត្រូវចាប់ខ្លួនចំពោះការដោះសម្លៀកបំពាក់ល្វែងលើនៅពីមុខកូនចុងរបស់នាងនៅក្នុងផ្ទះ។

នាង Tilli Buchanan វ័យ ២៧ ឆ្នាំបាននិយាយថា បាននៅក្នុងផ្ទះរបស់នាងជាមួយនឹងប្ដី Jared និងកូនចុងបីនាក់ នៅពេលនាងដោះអាវចេញ។

នាងនិយាយថា នាងនិង Jared បានដំឡើងកៅស៊ូលើប្រក់ដំបូលនៅក្នុងយានដ្ឋានរបស់ពួកគេនៅទីក្រុង West Valley City ហើយថាពួកគេបានដោះខោទ្រនាប់ចេញ ដើម្បីលាងជម្រះរមាស់ចេញពីខ្លួននៅពេលកូនៗរបស់គាត់ គឺក្មេងប្រុស ២ នាក់អាយុ ១៣ និង ៩ ឆ្នាំនិងក្មេងស្រីអាយុ ១០ ឆ្នាំ អៀនខ្មាស់បំផុតពេលឃើញដូច្នេះ។

Buchanan បានអះអាងថា នាងប្រាប់ពួកគេកុំឱ្យអៀនខ្មាស់អី និងគ្មានអ្វីខុសគ្នារវាងនាងដោះអាវនិងឪពុករបស់ពួកគេដោះអាវនោះទេ។ យ៉ាងណាមិញ ប៉ូលិសបានអះអាងថា នាងស្រវឹង និងដោះអាវនៅពីមុខកូនចុងរបស់នាងតែម្ដង។

កូនៗក៏បានអះអាងដូច្នេះដែរ បន្ទាប់ពីជូនដំណឹងពីឧបទ្ទវហេតុនេះដោយម្ដាយដើម៕

adverise with khmeread
tiger
Loading ad ...