មហាសំណាង! ជិតរៀបការទៅហើយមាននារីម្នាក់សុំគាត់រៀបការ ដល់ថ្ងៃមង្គលការរៀបការម្ដងពីរនាក់តែម្ដង

បុរសម្នាក់នៅទីក្រុងសេមផូណា រដ្ឋសាបា បានរៀបការជាមួយស្ត្រីពីរនាក់ក្នុងពេលដំណាលគ្នា។

រូបភាពនៃអ្នកទាំងបីនៅឯពិធីមង្គលការកាលពីថ្ងៃសុក្រ ទី២៧ កញ្ញា ត្រូវបានបង្ហោះចូលក្នុងហ្វេសប៊ុកដោយមនុស្សម្នាក់ឈ្មោះ Jimmy Jim ដែលគេជឿថាជាបងប្អូនជីដូនមួយរបស់កូនកំលោះ។ Jimmy ដែលជូនពរដល់កូនកំលោះបានសរសេរថា "នេះបានបំបែកកំណត់ត្រាគ្រួសារហើយ។ បានប្រពន្ធពីរនាក់ភ្លាមៗ។ សូមអបអរសាទរ"។

គេជឿថាបុរសនេះបានភ្ជាប់ពាក្យជាមួយនារីម្នាក់មកពីទីក្រុងកូតាគីណាបាលូ។ ក្រោយមកគាត់បានស្គាល់នារីម្នាក់ទៀត នៅពេលគាត់ចាប់ផ្តើមការងារថ្មីនៅឯរមណីយដ្ឋានលំហែមួយនៅឯទីក្រុងបាលូម៉ាប៊ុល។ នាងបានសុំឱ្យគាត់រៀបការជាមួយនាង។ នៅទីបំផុតគាត់បានរៀបការជាមួយស្ត្រីទាំងពីរក្នុងពេលតែមួយ។ មានមតិជាច្រើនតាមអ៊ីនធឺណេត។ អ្នកខ្លះសរសេរថា "ពិតជាសំណាងមែន បងប្រុស"៕

adverise with khmeread
tiger
Loading ad ...