លោក Brendan Rodgers ក្លាយជាបេក្ខភាពជំនួសតំណែងលោក Ole Gunnar Solskjaer នៅ Man Utd

អ្នកចាត់ការក្លឹប Leicester City លោក Brendan Rodgers បានក្លាយជាបេក្ខភាពដ៏ស័ក្តិសមដើម្បីជំនួសតំណែងលោក Ole Gunnar Solskjaer នៅក្លឹប Man Utd ។

អតីតខ្សែការពារ Jason Cundy របស់ក្លឹប​ Man City អះអាងថា លោក Rodgers នឹងធ្វើបានល្អជាងលោក Solskjaer នៅពហុកីឡាដ្ឋាន Old Trafford នាពេលបច្ចុប្បន្ន។

ក្លឹប Man Utd បានចាប់ផ្តើមរដូវកាលដ៏អន់ហើយធ្លាក់មកលេខរៀងទី១០នៅលើតារាងដោយមានតែ៩ពិន្ទុប៉ុណ្ណោះឆ្លងកាត់៧ប្រកួត។ ផ្ទុយទៅវិញ ក្រុម Leicester រកបាន១៤ពិន្ទុឆ្លងកាត់៧ប្រកួតបើកឆាក ហើយឈរនៅលេខរៀងទី៣នៅលើក្របខណ្ឌ EPL។

Cundy បាននិយាយថា “អ្នកបានឃើញលោក Rodgers មកកាន់តំណែងនេះ ហើយគាត់បានកែប្រែក្រុម Leicester ទេ។ តើលោក Rodges ពិតជាមិនអាចដឹកនាំក្លឹប Man Utd បានឬ?

លោក Cundy បន្តថា “ចូរក្រឡេកមើលការងារដែលលោក Rodgers កំពុងធ្វើបច្ចុប្បន្ន៕

adverise with khmeread