Peter Schmeichel: Paul Pogba គឺជាក្មេងបង្កបញ្ហាក្នុងក្រុម Man Utd

បើតាមលោក Peter Schmeichel យល់ឃើញថា ខ្សែបម្រើ Paul Pogba គឹជាក្មេងបង្កបញ្ហាក្នុងក្រុម Man Utd ហើយក្រុមនេះនឹងជួបគ្រោះធំ ប្រសិនបើ​ Pogba នៅបន្តអូសបន្លាយពេលវេលាក្នុងការប្រកួតទៀត។

អ្នកចាំទីជើងចាស់របស់ក្លឹប​ Man Utd រូបនេះបានរិះគន់ខ្សែបម្រើដ៏ចម្រូងចម្រាស Pogba បន្ទាប់ពី Man Utd បានត្រឹមស្មើជាមួយក្រុម Arsenal ១-១ នៅពហុកីឡាដ្ឋាន Old Trafford កាលពីយប់ថ្ងៃច័ន្ទ។

លោក Peter មានការខកចិត្តចំពោះទម្រង់លេងរបស់ក្រុម Man Utd ប៉ុន្តែលោកបានលើកឡើងពីកីឡាករ Pogba ដែលចាប់ផ្តើមក្នុងក្រុមជម្រើសគឺគួរឲ្យបារម្ភ។

លោក Peter បាននិយាយថា “វាគឺជាការបង្ហាញសមត្ថភាពដ៏អន់បំផុត។ ប្រសិនបើ Pogba លេងក្នុងក្រុមនេះ គាត់ត្រូវតែបង្កើនល្បឿនបន្តិចទៀត។ គាត់បានទម្លាក់ល្បឿន ហើយក្នុង២៥នាទីដំបូង គាត់លេងបាល់មកក្រោយច្រើន។ សម្រាប់កីឡាករក្នុងតំណែងនេះ វាគឺជារឿងដ៏គួរឲ្យខកចិត្ត”។ លោកបន្តថា “ខ្ញុំមិនយល់ថា គាត់បំពេញតួនាទីអ្វីក្នុងក្រុមនេះទេ៕

adverise with khmeread
tiger
Loading ad ...