លោក Jurgen Klinsmann: Christian Pulisic ត្រូវតែបង្ហាញភាពមុតស្រួចបន្ថែមទៀត

 លោក Jurgen Klinsmann ​បប្រាប់កីឡាករ Christian Pulisic​ ថាត្រូវតែបង្ហាញភាពគឃ្លើនជាងនេះ ប្រសិនបើចង់ទទួលបានជោគជ័យនៅក្លឹប Chelsea។

Pulisic បានចាកចេញពីក្លឹប Dortmund មកចូលរួមជាមួយក្លឹប Chelsea នៅរដូវកាលនេះ ប៉ុន្តែមានការពិបាកក្រោមការដឹកនាំរបស់លោក Frank Lampard ក្នុងប្រាំពីរប្រកួតដំបូង។

ស្របពេលដែលលោក Klinsmann ជឿថា Pulisic ពិតជាមានទេពកោសល្យ ប៉ុន្តែកីឡាកររូបនេះត្រូវតែបង្ហាញភាពអស្ចារ្យបន្ថែមទៀត ដើម្បីកសាងជ័យជម្នះនៅក្នុងក្របខណ្ឌអង់គ្លេស។

Chelsea បានចំ ណាយប្រាក់៥៨លានផោន ដើម្បីផ្ទេរកីឡាករសញ្ជាតិអាមេរិករូបនេះដើម្បីបំពេញចន្លោះខ្វះខាត បន្ទាប់ពីកីឡាករ Eden Hazard ចាកចេញ៕

adverise with khmeread
tiger
Loading ad ...