Barcelona ចង់បាន Willian របស់ក្លឹប Chelsea ដោយមិនចាំបាច់ចំណាយតម្លៃផ្ទេរ

ក្រុម Barcelona នឹងមិនបោះបង់ការតាមប្រមាញ់កីឡាករWillian ហើយតាមសេចក្តីរាយការណ៍ថា Barcelona ចង់បានកីឡាករ Chelsea រូបនេះដោយឥតតម្លៃផ្ទេរ នៅពេលចប់កិច្ចសន្យានៅរដូវក្តៅឆ្នាំក្រោយ។

ក្លឹប Barcelona បានកោតសើរខ្សែបម្រើ Willian យូរមកហើយ។ ពួកគេបានខកខានមិនអាចសម្រេចកិច្ចព្រមព្រៀងផ្ទេរក្នុងតម្លៃ៤០លានផោន ដើម្បីនាំយកកីឡាកររូបនេះមកកាន់ពហុកីឡាដ្ឋាន Nou Camp អំឡុងរដូវកាលផ្ទេរកីឡាករថ្មីៗនេះ។

ទោះបីជាយ៉ាងណា គ្រូបង្វឹក Ernesto Valverde នៅតែចង់ពង្រឹងជម្រើសប្រយុទ្ធរបស់លោក បន្ទាប់ពីអនុញ្ញាតឲ្យកីឡាករ Philippe Coutinho ចាកចេញទៅចូលរួមជាមួយក្លឹប Bayern Munich ក្នុងកិច្ចសន្យាខ្ចីជើង ហើយ Willian គឺជាជម្រើសទី១។

គេដឹងថា កាលពីឆ្នាំ២០១៣ក្លឹប Barcelona​​ ធ្លាប់បានព្យាយាមផ្ទេរ​ Willian ផងដែរ មុនពេលកីឡាកររូបនេះចូលរួមជាមួយក្លឹប Chelsea ប៉ុន្តែកាសែត Mundo Deportivo បានរាយការណ៍ថា Willian អាចនឹងក្លាយជាកីឡាកររបស់ក្លឹប Barcelona រយៈពេលប្រាំពីរឆ្នាំក្រោយ។

កីឡាករវ័យ៣១ មើលឃើញថា កិច្ចសន្យារបស់ខ្លួនជាមួយ​ Chelsea នឹងចប់នៅដំណាច់រដូវកាលនេះ ហើយក្លឹបនៅ EPL មួយនេះកម្របន្តកិច្ចសន្យារយៈពេលវែងដល់កីឡាករដែលមានវ័យច្រើនជាង៣០ឆ្នាំណាស់ ដូច្នេះ​ Willian អាចនឹងរកច្រកចេញ៕

adverise with khmeread
tiger
Loading ad ...