ប្រធានអ្នកវិទ្យាសាស្ត្ររបស់អង្គការណាសានិយាយថា ជីវិតលើភពអង្គារអាចនឹងរកឃើញក្នុងពេល២ឆ្នាំទៀត តែពិភពលោកមិនទាន់បានត្រៀមខ្លួនសម្រាប់វានៅឡើយទេ

ប្រធានអ្នកវិទ្យាសាស្រ្តរបស់ទីភ្នាក់ងារអវកាសណាសាបាននិយាយថា អង្គណាសាកាន់តែជិតរកឃើញជីវិតនៅលើភពអង្គារ ប៉ុន្ដែពិភពលោកមិនទាន់បានត្រៀមខ្លួនរួចរាល់សម្រាប់ផលប៉ះពាល់នៃការរកឃើញនេះនៅឡើយទេ។

លោក Jim Green បានព្រមានថា យានចុះចតលើភពព្រះចន្ទចំនួន ២ របស់ណាសា និងទីភ្នាក់ងារអវកាសអឺរ៉ុប អាចនឹងរកឃើញភស្ដុតាងនៃជីវិតរយៈពេលច្រើនខែទៀតនៃការមកដល់លើភពអង្គារក្នុងខែមីនាឆ្នាំ ២០២១។

យាន ExoMars Rover ដែលត្រូវបានគេដាក់ឈ្មោះថា "Rosalind" ដើម្បីរំលឹកដល់គីមីវិទូអង់គ្លេស Rosalind Franklin នឹងស្វែងរកជីវិតក្រៅភពដោយខួងស្នូលភពអង្គារនៅជម្រៅ ២ ម៉ែត្រដើម្បីយកសំណាកគំរូ។

បន្ទាប់មកសំណាកទាំងនោះនឹងយកទៅបំបែក និងត្រួតពិនិត្យរកមើលអង្គធាតុសរីរាង្គនៅក្នុងមន្ទីរពិសោធន៍ចល័ត៕

adverise with khmeread
tiger
Loading ad ...