រឿង ៤ យ៉ាងមិនគួរបង្ហោះលើបណ្តាញសង្គម ព្រោះវាអាចបំផ្លាញអាជីពការងារ ជីវិត និងអាពាហ៍ពិពាហ៍របស់អ្នក

បណ្តាញសង្គមគឺជាវេទិកាទំនាក់ទំនង ដំណឹងចម្រុះ និងការកម្សាន្តសព្វបែបយ៉ាង ដែលមនុស្សស្ទើរមួយពិភពលោកកំពុងប្រើប្រាស់សព្វថ្ងៃ រួមមានដូចជា Facebook, Twitter, Instagram ។ល។ បណ្តាញសង្គមគឺមានឥទ្ធិពលខ្លាំងណាស់លើជីវិតរស់នៅសព្វថ្ងៃ ព្រោះមនុស្សឥឡូវរស់នៅគ្មានវាមួយថ្ងៃគឺប្រៀបបីដូចដាច់បាយ៧ថ្ងៃ។ ហេតុដូច្នេះហើយ អ្នកចាំបាច់ត្រូវប្រើប្រាស់វាឱ្យមានប្រយោជន៍ ប៉ុន្តែប្រសិនបើលោកអ្នកចែករំលែករឿងរ៉ាវទាំង ៤ យ៉ាងដូចខាងក្រោម វានឹងបំផ្លាញប្រយោជន៍និងអនាគតរបស់អ្នកដោយមិនដឹងខ្លួនទៅវិញ។ 

រឿងដែលលោកអ្នកមិនគួរចែករំលែកលើបណ្តាញសង្គម ៖ ១. កុំផ្សាយអំពីចំណងអាពាហ៍ពិពាហ៍រីករាយលើបណ្តាញសង្គម ២. កុំផ្សាយអំពីការមានគភ៌លើបណ្តាញសង្គម ៣. កុំផ្សាយអំពីភាពជោគជ័យរបស់កូនអ្នកនៅលើបណ្តាញសង្គម និង ៤. កុំផ្សាយអំពីរបស់ថ្លៃៗប្រណីតៗនៅលើបណ្តាញសង្គម។  

មូលហេតុដែលលោកអ្នកមិនគួរចែករំលែករឿងរ៉ាវទាំងអស់នេះគឺព្រោះ ៖ ១. មិនមែនគ្រប់គ្នាសុទ្ធតែសប្បាយចិត្តជាមួយអ្នកនោះឡើយ ២. ការបញ្ចេញមតិយោបល់ (Comment) ភាគច្រើនគឺសុទ្ធតែក្លែងក្លាយ ៣. អ្នកកំពុងតែទាក់ទាញភ្នែកពិសពុលរបស់អ្នកដទៃមកមើលអ្នកនិងគ្រួសាររបស់អ្នកតែប៉ុណ្ណោះ ៤. អ្នកគ្រាន់តែកំពុងទាក់ទាញមនុស្សច្រណែនឈ្នានីសចូលមកជីវិតរបស់អ្នកប៉ុណ្ណោះ ៥. អ្នកមិនដឹងទេថានរណាកំពុងរក្សាទុករូបភាពរបស់អ្នក និងតាមដានដំណឹងថ្មីៗរបស់អ្នក (ក្នុងបំណងអាក្រក់) និង ៦. អ្នកត្រូវតែបញ្ឈប់ការបង្ហោះរឿងទាំង៤ខាងលើនោះ ព្រោះវាអាចនឹងបំផ្លាញជីវិត គ្រួសារ អាពាហ៍ពិពាហ៍ និង អាជីពរបស់អ្នក។ 

បណ្តាញសង្គមជួនកាលគឺជាភ្នែកបិសាច ត្រចៀកបិសាច និង មាត់បិសាច ដូច្នេះកុំធ្លាក់ចូលក្នុងអន្ទាក់បិសាចទាំងនេះ។ សូមរក្សាទុកផ្នែកមួយនៃជីវិតរបស់អ្នកឱ្យស្ថិតក្នុងឯកជនភាព៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab