គ្រូបង្រៀនម្នាក់នេះកើតរោគចម្លែក អាយុច្រើនហើយនៅតែមើលទៅដូចកូនក្មេង

មកមើលមុខរបស់លោក Ian Francis Manga វ័យ ២២​ ឆ្នាំ វាគឺរឿងងាយស្រួលណាស់ដែលមនុស្សមួយចំនួនពិបាកនឹងជឿថាគាត់ គឺជាគ្រូបង្រៀនសាលាមតេយ្យ ហើយមិនមែនជាកូនសិស្ស។ សំណាងល្អ គាត់ឈរខ្ពស់ជាងក្មេងៗដទៃ ប៉ុន្ដែមុខមាត់របស់គាត់វិញ គឺដូចកូនក្មេងណាស់។

គ្រូបង្រៀនម្នាក់នៅទីក្រុង San Jose Del Monte ខេត្ត Bulacan ប្រទេសហ្វីលីពីន ឈ្មោះ Ian Francis Manga ជានិច្ចកាលមើលទៅដូចកូនក្មេង និងលេចធ្លោក្នុងសាលាវិទ្យាល័យ នៅពេលសិស្សផ្សេងទៀតចាប់ផ្ដើមដុះពុកមាត់ និងដុះរោមក្លៀក ប៉ុន្ដែគាត់មិនមានបទពិសោធន៍បែបនេះទាល់តែសោះ។

យោងតាមរបាយការណ៍ Stand for Truth លោក Ian ជឿថា ការលូតលាស់យឺតរបស់គាត់បានកើតឡើងដោយសារតែកាលពីក្មេងគាត់ឈឺរហូត។ ទោះយ៉ាងណា គាត់នៅតែអាចជម្នះជំងឺនេះបាន និងអាចប្រឡងជាប់ក្លាយជាគ្រូបង្រៀនសាលាមតេយ្យ៕

 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16